ព័ត៌មានអន្តរជាតិ

ថៃ៖ កូនបំណុលជាង ៨៤.០០០នាក់ ចុះឈ្មោះសុំជំនួយពីរដ្ឋាភិបាល

AFP

បរទេស៖ យោងតាមលោក Suttipong Juljarern លេខាធិការអចិន្ត្រៃយ៍នៃក្រសួងមហាផ្ទៃ ប្រទេសថៃ បានឱ្យដឹងថា បុគ្គលជាង ៨៤.០០០ នាក់ បានចុះឈ្មោះសម្រាប់ការបន្ធូរបន្ថយបំណុល​ របស់រដ្ឋាភិបាលក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះគឺជាជំហានដ៏សំខាន់មួយ នៅក្នុងយុទ្ធនាការរបស់រដ្ឋាភិបាលប្រឆាំងនឹង ការអនុវត្តការផ្តល់ប្រាក់កម្ចីខុសច្បាប់ ជាពិសេសអ្នកដែលពាក់ព័ន្ធនឹង អត្រាការប្រាក់ខ្ពស់ហួសហេតុ ដែលជារឿយៗបណ្តាលឱ្យមានការគំរាមកំហែង និងការរំលោភបំពានលើកូនបំណុល ដោយអ្នកផ្តល់កម្ចី។

គិតត្រឹមម៉ោង ៣ និង៣០នាទី រសៀលថ្ងៃអាទិត្យ កូនបំណុលសរុបចំនួន ៨៤.៥០៧ នាក់ បានស្វែងរកជំនួយពីក្រសួង ដោយក្នុងនោះមានម្ចាស់បំណុលចំនួន ៥៤.៩៥២ នាក់ និងទឹកប្រាក់សរុបចំនួន ៤.៤៦៣.៨៦៣ ពាន់លានបាត។ នេះបើយោងតាមទិន្នន័យពីការិយាល័យអគ្គអធិការកិច្ច និងកិច្ចការច្បាប់ នៃមន្ទីររដ្ឋបាលខេត្ត។

ក្នុងចំណោមការចុះឈ្មោះទាំងនេះ មាន ៧៦.៩១១ ត្រូវបានបញ្ចប់តាមប្រព័ន្ធអ៊ីនធឺណិត តាមគេហទំព័ររបស់មន្ទីររដ្ឋបាលខេត្ត ខណៈដែលនៅសល់ ៧.៥៩៦ គឺការចុះឈ្មោះផ្ទាល់នៅសាលាស្រុក។

នៅទីក្រុងបាងកកបានឃើញចំនួននៃ ការចុះបញ្ជីខ្ពស់បំផុតដោយមានកូនបំណុលចំនួន ៤.៤៤០ នាក់, ម្ចាស់បំណុលចំនួន ៤.២៥០ នាក់ និងបំណុលសរុបចំនួន ៣៦៩.២៦៣ លានបាត៕

ប្រែសម្រួលៈ ណៃ តុលា

To Top