ព័ត៌មានអន្តរជាតិ

អូស្ត្រាលី​ នឹង​កាត់​បន្ថយ​ការ​ ទទួល​យក​ជន​ ចំណាក​ស្រុក​ ក្រោមការកែលម្អ ប្រព័ន្ធអន្ដោប្រវេសន៍

Xinhua

កង់បេរ៉ា៖ រដ្ឋាភិបាលអូស្ត្រាលី នឹងអនុវត្តការត្រួតពិនិត្យកាន់តែខ្លាំង ចំពោះនិស្សិតអន្តរជាតិដែលដាក់ពាក្យសុំទិដ្ឋាការ ក្រោមការកែលម្អប្រព័ន្ធចំណាកស្រុកដ៏សំខាន់មួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងលោក Clare O’Neil បានប្រកាសផែនការរយៈពេល ១០ឆ្នាំរបស់រដ្ឋាភិបាល ដើម្បីត្រឡប់ការធ្វើចំណាក ស្រុកទៅកាន់ប្រទេសអូស្ត្រាលីទៅកាន់ “កម្រិតប្រកបដោយនិរន្តរភាព” បន្ទាប់ពីមានការរីករាល ដាលនៃជំងឺរាតត្បាតកូវីដ-១៩។

យុទ្ធសាស្ត្រនេះត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងការត្រួតពិនិត្យដោយរដ្ឋាភិបាលអូស្រ្ដាលី ដែលបានរកឃើញថា ប្រព័ន្ធចំណាកស្រុកទទួលរងការ “ខូចខាតយ៉ាងធ្ងន់ធ្ងរ”។

យោងតាមយុទ្ធសាស្ត្រ ការធ្វើចំណាកស្រុកសុទ្ធ ពីក្រៅប្រទេសទៅកាន់ប្រទេសអូស្ត្រាលី ឈានដល់កម្រិតខ្ពស់បំផុត ប៉ាន់ស្មានចំនួន ៥១ម៉ឺននាក់ ក្នុងឆ្នាំ២០២៣-២០២២ ប៉ុន្តែនឹងធ្លាក់ចុះមកត្រឹម ៣៧៥,០០០នាក់នៅឆ្នាំ២០២២-២០២៤ និង ២៥ម៉ឺននាក់ក្នុងឆ្នាំ២០២៤-២០២៥ ក្រោមគោលនយោបាយថ្មី។

លោក O’Neil បានលើកឡើងថា ផែនការដ៏ទូលំទូលាយនឹងលើក កំពស់កម្រិតជីវភាព សម្រាប់ប្រជាជនអូស្ត្រាលី ពង្រឹងទំនាក់ទំនងអន្តរជាតិ ធានាលក្ខខណ្ឌការងារល្អ សម្រាប់ពលរដ្ឋអូស្ត្រាលី និងជនចំណាកស្រុក ផ្តល់ផ្លូវសម្រាប់ជនចំណាក ស្រុកទៅកាន់លំនៅដ្ឋាន និងសញ្ជាតិ និងសម្រួលប្រព័ន្ធចំណាកស្រុក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top