ព័ត៌មានអន្តរជាតិ

មហាសន្និបាត អង្គការសហប្រជាជាតិ នឹងបើកសម័យប្រជុំពិសេស ស្តីពីតំបន់ហ្គាហ្សា

Xinhua

យូអិន៖ លោកស្រី Monica Grayley អ្នកនាំពាក្យរបស់ប្រធាន មហាសន្និបាតអង្គការសហប្រជាជាតិ UNGA បានឲ្យដឹងថា មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) គ្រោងនឹងបើកសម័យប្រជុំ ពិសេសបន្ទាន់មួយនៅតំបន់ហ្គាហ្សា នៅថ្ងៃអង្គារនេះ។

អ្នកនាំពាក្យបានឲ្យដឹងថា “ប្រធានមហាសន្និបាត អង្គការសហប្រជាជាតិលោក Dennis Francis ទើបតែបានជូនដំណឹងដល់រដ្ឋជាសមាជិកថា លោកនឹងរៀបចំកិច្ចប្រជុំពេញអង្គ លើកទី៤៥ នៃមហាសន្និបាតពិសេសលើកទី១០ នៅថ្ងៃអង្គារទី១២ ខែធ្នូ” ។

អេហ្ស៊ីប និងម៉ូរីតានី បានស្នើសុំជាផ្លូវការនូវកិច្ចប្រជុំមួយ ដោយលើកឡើងពីសេចក្តីសម្រេចរបស់ មហាសន្និបាតអង្គការសហប្រជាជាតិលេខ ៣៧៧ “ការរួបរួមដើម្បីសន្តិភាព” នៅក្នុងលិខិតរបស់ពួកគេទៅកាន់ប្រធាន UNGA ។

លិខិតនោះបានគូសបញ្ជាក់ពី ភាពបន្ទាន់នៃកិច្ចប្រជុំបែបនេះ បន្ទាប់ពីសេចក្តីព្រាងសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាសន្តិសុខស្តីពីបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ត្រូវបានសហរដ្ឋអាមេរិក វេតូ។

សេចក្តីសម្រេច “រួបរួមដើម្បីសន្តិភាព” ផ្តល់អំណាចដល់សភា ដើម្បីទទួលយកបញ្ហាសន្តិភាព និងសន្តិសុខអន្តរជាតិ នៅពេលដែលក្រុមប្រឹក្សាសន្តិសុខ មិនអាចធ្វើសកម្មភាពបានដោយសារ ការឯកភាពគ្នាក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំង៥ របស់ខ្លួនដែលមានអំណាចវេតូ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top