ព័ត៌មានអន្តរជាតិ

Update៖ WHO អំពាវនាវឲ្យផ្តល់ជំនួន មនុស្សធម៌ជាបន្ទាន់ទៅកាន់តំបន់ ហ្គាហ្សា

រូបភាពពី៖​ XINHUA

ហ្សឺណែវ៖ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ ក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានអនុម័តលើដំណោះស្រាយមួយដោយជំរុញឱ្យមានការចូលប្រើប្រាស់ជំនួយមនុស្សធម៌ភ្លាមៗ និងមិនមានការរារាំងដល់តំបន់ហ្គាហ្សាស្ទ្រីប ។

តាមសំណើរបស់រដ្ឋសមាជិកចំនួន១៧ក្រុមប្រឹក្សាប្រតិបត្តិបានកោះប្រជុំពិសេសនៅទីស្នាក់ការរបស់អង្គការសុខភាពពិភពលោកនៅទីក្រុងហ្សឺណែវ ដើម្បីពិភាក្សាអំពីស្ថានភាពសុខភាពនៅក្នុងទឹកដីប៉ាឡេស្ទីនដែលកាន់កាប់ រួមទាំងក្រុងយេរ៉ូសាឡឹមខាងកើតផងដែរ ។

នៅក្នុងសុន្ទរកថាបើករបស់គាត់លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការ WHO បានថ្លែងថា “ផលប៉ះពាល់នៃជម្លោះលើសុខភាពគឺជាមហន្តរាយ” ហើយ “ប្រព័ន្ធសុខភាពរបស់តំបន់ហ្គាហ្សា គឺនៅលើនឹងដួលរលំ” ។

យោងតាមអង្គការ WHO បានឲ្យដឹងថា មានមន្ទីរពេទ្យចំនួន១៤ប៉ុណ្ណោះក្នុងចំណោម៣៦កន្លែងដែលមានមុខងារមួយផ្នែក រួមទាំង២កន្លែងទៀតនៅភាគខាងជើងនៃតំបន់ Wadi Gaza និង១២កន្លែងនៅភាគខាងត្បូង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top