ព័ត៌មានអន្តរជាតិ

លោក Trump៖ លោក Biden គឺជាការគម្រាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ

រូបភាពពី៖​ XINHUA

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីអាមេរិក Donald Trump បានច្រានចោលការព្រមានពីគណបក្សប្រជាធិបតេយ្យ ជុំវិញការវិលត្រឡប់ដ៏មានសក្តានុពលរបស់គាត់ទៅកាន់សេតវិមាន។

អតីតប្រធានាធិបតីអាមេរិក រូបនេះបានអះអាងថា បញ្ហាគឺជាអ្នកស្នងតំណែងរបស់គាត់គឺ Joe Biden ដែលបង្កគ្រោះថ្នាក់ដល់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេស។ លោក Trump បានធ្វើអត្ថាធិប្បាយទាំងនេះនៅមុនពេលការប្រកួតប្រជែងឡើងវិញដែលអាចកើតមានរវាងអ្នកទាំងពីរនៅឯការបោះឆ្នោតនៅឆ្នាំក្រោយ។

លោក Trump បច្ចុប្បន្ននៅតែបន្តជាប់ពាក់ព័ន្ធក្នុងជម្លោះផ្លូវច្បាប់សហព័ន្ធ និងរដ្ឋជាបន្តបន្ទាប់និងក៏ដូចជាការពាក់ព័ន្ធនឹងការចោទប្រកាន់ថាលោកប៉ុនប៉ងផ្ដួលរំលំលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០ផង។

លោកTrump បានពោលបែបនេះថា៖ខ្ញុំមិនមែនជាអ្នកគំរាមកំហែងទេពីព្រោះថា ខ្ញុំនឹងសង្គ្រោះលទ្ធិប្រជាធិបតេយ្យ។ ការគំរាមកំហែងគឺ ជាលោកJoe Biden ។
គួរឲ្យដឹងទៀតដែរថាអតីតប្រធានាធិបតីរូបនេះបានអះអាងថា ករណីផ្លូវច្បាប់ជាច្រើនដែលលោកប្រឈមមុខ គឺជារឿងនយោបាយ ហើយបានប្តេជ្ញាថានឹងកាត់ទោសលោក Biden ប្រសិនបើលោកត្រឡប់ចូលកាន់តំណែងវិញ៕ ប្រែសម្រួល៖ស៊ុនលី

To Top