ព័ត៌មានអន្តរជាតិ

លោក Putin សំភោធនាវាមុជទឹក ដើរដោយថាមពលជំនាន់ទី៤ថ្មី ចំនួន២គ្រឿង

រូបភាពពី៖​ Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបើកសម្ពោធនាវាមុជទឹកនុយក្លេអ៊ែរជំនាន់ទី ៤ ថ្មីចំនួន ២ គ្រឿង នៅទីក្រុង Severodvinsk ភាគខាងជើង កាលពីថ្ងៃចន្ទម្សិលមិញនេះ។

នាវាមុជទឹទាំងពីរដែលមានឈ្មោះថាEmperor Alexan III និង Krasnoyarsk គ្រោងនឹងដាក់ឲ្យចូលរួមជាមួយកងនាវាចរប៉ាស៊ីហ្វិករបស់កងទ័ពជើងទឹករុស្ស៊ី នេះបើយោងតាមការបញ្ជាក់ដោយលោក Putin បានប្រកាសក្នុងអំឡុងពិធីលើកទង់ជាតិដើម្បីសម្ពោធនាវា។

លោក Putin បានពោលបែបនេះថា៖ឆាប់ៗនេះ នាវាផ្ទុកមីស៊ីលនិងជានាវាមុជទឹក Emperor Alexan III និង Krasnoyarsk នឹងចាប់ផ្តើមប្រតិបត្តិការរបស់ពួកគេជាមួយកងនាវារុស្សីប្រចាំតំបន់ប៉ាស៊ីហ្វិក ដោយពណ៌នាអំពីនាវាមុជទឹកថាមានសមត្ថភាពគួរឱ្យខ្លាច និង គ្មានគូប្រៀបឡើយនៅក្នុងកម្រិតរបស់ពួកវា ។

The Emperor III គឺជានាវាទីប្រាំពីរនៅក្នុងស៊េរី​ Borei-class និងទីបួនក្នុងចំណោម Borei-A ដែលទើបតែបានធ្វើឱ្យប្រសើរឡើងហើយKrasnoyarsk គឺជាគ្រួសារទីបួនក្នុងចំណោមត្រកូល Yasen-M ដែលជានាវាមានមុខងារប្រយុទ្ធយ៉ាងច្រើនមុខ៕ ប្រែសម្រួល៖ស៊ុនលី

To Top