ព័ត៌មានអន្តរជាតិ

Update៖ អ៊ីស្រាអ៊ែល ទម្លាក់គ្រាប់បែកទៅលើទីក្រុង នៅភាគខាងត្បូងតំបន់ហ្គាហ្សា ក្រោយពីក្រុមហាម៉ាស់គំរាមដល់ អាយុជីវិតចំណាប់ខ្មាំង

AFP

ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ថា នៅថ្ងៃចន្ទនេះ អ៊ីស្រាអ៊ែល បានទម្លាក់គ្រាប់បែកទៅលើ ទីក្រុងសំខាន់នៅតំបន់ហ្គាហ្សា ដែលនៅភាគខាងត្បូងថ្ងៃចន្ទ ក្រោយពីក្រុមហាម៉ាស់បានព្រមានថា គ្មានចំណាប់ខ្មាំងអ៊ីស្រាអ៊ែល ណាម្នាក់នឹងចាកចេញពីទឹកដីនេះ ហើយនៅរស់រានមានជីវិតឡើយ លុះត្រាតែមានការទាមទារឱ្យមានការ ដោះលែងអ្នកទោសរបស់ខ្លួន ។

យោងតាមតួលេខរបស់អ៊ីស្រាអ៊ែលបានឱ្យដឹងថា ក្រុមហាម៉ាស់បានបង្កជម្លោះ នៅគ្រាដែលក្រុមនេះបានធ្វើការ វាយប្រហារដ៏សាហាវបំផុត មិនធ្លាប់មានមកលើអ៊ីស្រាអ៊ែល កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សអស់ចំនួន ១.២០០នាក់ ។

យោងតាមតួលេខរបស់អ៊ីស្រាអ៊ែល និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០នាក់ ឲ្យវិលត្រឡប់ទៅតំបន់ហ្គាហ្សាវិញ ។

ក្រសួងសុខាភិបាលដែលគ្រប់គ្រង ដោយក្រុមហាម៉ាស់បានឲ្យដឹងថា អ៊ីស្រាអ៊ែល បានឆ្លើយតបនឹងការវាយលុក ដោយយោធាដែលបានកម្ទេច តំបន់ហ្កាហ្សាជាច្រើនកន្លែងឱ្យខ្ទេចខ្ទី និងបានសម្លាប់មនុស្សយ៉ាងតិចចំនួន ១៧.៩៩៧នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ។

សម្រាប់ការវាយប្រហាររបស់អ៊ីស្រាអ៊ែល នៅថ្ងៃចន្ទនេះបានវាយប្រហារមកលើទីក្រុង Khan Yunis អ្នកឆ្លើយឆ្លងព័ត៌មាន របស់ទីភ្នាក់ងារ AFP បានរាយការណ៍មកថា ខណៈដែលក្រុមសកម្មប្រយុទ្ធ អ៊ីស្លាមជីហាតបានលើកឡើងថា ពួកគេបានបំផ្ទុះផ្ទះមួយកន្លែង ដែលយោធារបស់អ៊ីស្រាអ៊ែលកំពុងស្វែងរកផ្លូវរូងក្រោមដី ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top