ព័ត៌មានអន្តរជាតិ

បុគ្គលិក រោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ប៉ះពាល់នឹងសារធាតុវិទ្យុសកម្ម

រូបភាពពី៖​ Kyodo

តូក្យូ៖ ប្រតិបត្តិកររោងចក្របានឲ្យដឹងថា កម្មកររោងចក្រម្នាក់នៅរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ​ប្រហែលជាបានជ្រាបចូលនូវសារធាតុវិទ្យុសកម្ម បន្ទាប់ពីមុខរបស់គាត់ បានប៉ះពាល់នឹងសារធាតុនេះ។

ប្រតិបត្តិករក្រុមហ៊ុន Tokyo Electric Power Company Holdings Inc. បានឲ្យដឹងថា បុរសអាយុ ២០ឆ្នាំ​បានពាក់របាំងមុខ និងឈុតការពារពេញមួយកំឡុងពេលកំពុងធ្វើការនៅក្នុងបន្ទប់ក្បែរអគាររ៉េអាក់ទ័រលេខ ២ របស់រោងចក្រ ដោយបានសម្អាតរបង និងឧបករណ៍ផ្សេងទៀត​។

ប៉ុន្តែ សារធាតុវិទ្យុសកម្មត្រូវបានរកឃើញនៅលើមុខរបស់គាត់ អំឡុងពេលធ្វើតេស្តវិទ្យុសកម្មជាប្រចាំ ខណៈដែលគាត់កំពុងចាកចេញពីកន្លែងនោះ ហើយគាត់ត្រូវបានបន្សាបជាតិពុលភ្លាមៗ។

គួរបញ្ជាក់ថា ឧបទ្ទវហេតុកើតឡើងបន្ទាប់ពីមួយក្នុងខែតុលា នៅពេលដែលបុរសពីរនាក់ត្រូវបានប៉ះពាល់នឹងវត្ថុរាវវិទ្យុសកម្មខណៈពេលកំពុងសម្អាតកន្លែងចម្រោះទឹកនៅរោងចក្រតែមួយ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top