តូក្យូ៖ រឿងអាស្រូវរៃអង្គាសថវិកានយោបាយជុំវិញបក្សពួកធំជាងគេរបស់បក្សកាន់អំណាចជប៉ុន អាចជាសញ្ញាដល់ការបញ្ចប់ការគ្រប់គ្រងរបស់នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា ដែលកំពុងរងសម្ពាធរួចហើយជុំវិញទំនាក់ទំនងរបស់លោក ជាមួយក្រុមសាសនាដ៏ចម្រូងចម្រាស។
ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno ត្រូវបានចោទប្រកាន់ពីបទខកខានមិនបានរាយការណ៍អំពីប្រាក់រាប់លានយ៉េន ដែលលោកទទួលបានពីប្រាក់ចំណូល ដែលបក្សពួកដែលពីមុនដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីលោក ស៊ិនហ្ស៊ូ អាបេ ទទួលបានពីព្រឹត្តិការណ៍រៃអង្គាសប្រាក់។
ប្រភពបានឲ្យដឹងថា ជាមួយនឹងសមាជិកផ្សេងទៀតនៃបក្សពួកប្រឈមមុខនឹងការចោទប្រកាន់ស្រដៀងគ្នានេះ ខណៈដែលរឿងអាស្រូវកាន់តែរីកធំ លោក គីស៊ីដា បានសម្រេចចិត្តបណ្តេញលោក Matsuno ហើយជំនួសតំណែងរដ្ឋមន្ត្រីផ្សេងទៀតទាំងអស់នៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក ដែលជាកម្មសិទ្ធិរបស់ក្រុម។
ប៉ុន្តែជាមួយនឹងការកើនឡើងនៃសមាជិកសភានៅក្នុងគណបក្សប្រជាធិបតេយ្យសេរី ដែលមានការព្រួយបារម្ភ ចំពោះការធ្លាក់ចុះនៃចំណាត់ថ្នាក់ការអនុម័តរបស់គណៈរដ្ឋមន្ត្រី លោក គីស៊ីដា ដល់កម្រិតទាបបំផុតរបស់ពួកគេចាប់តាំងពីលោកបានចូលកាន់តំណែងក្នុងខែតុលាឆ្នាំ២០២១ ការផ្លាស់ប្តូរ ដើម្បីបណ្តេញអាចទទួលបានសន្ទុះ។
ហេតុផលមួយក្នុងចំណោមហេតុផលនៃភាពងាយរងគ្រោះរបស់ លោក គីស៊ីដា គឺរបាយការណ៍ ដែលថាឥស្សរជនជាន់ខ្ពស់នៃសាសនាចក្របង្រួបបង្រួម ដែលជារឿយៗដាក់ស្លាកសាសនាបានចូលរួមកិច្ចប្រជុំជាមួយលោក គីស៊ីដា ក្នុងឆ្នាំ២០១៩ នៅពេលដែលលោក ជាប្រធានគោលនយោបាយរបស់គណបក្ស។ ការដួលរលំនេះបានធ្វើឱ្យសមាជិក LDP ជាច្រើនចាប់ផ្តើមជឿថា ពួកគេនឹងមិនអាចឈ្នះការបោះឆ្នោតជាតិ ដែលមានលោកជាមេដឹកនាំរបស់ពួកគេនោះទេ។
លោក Takahide Kiuchi សេដ្ឋវិទូប្រតិបត្តិនៅវិទ្យាស្ថានស្រាវជ្រាវ Nomura បានឲ្យដឹងថា លោក គីស៊ីដា មានឆន្ទៈក្នុងការស្វែងរកការបោះឆ្នោតឡើងវិញជាប្រធានគណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោត ដែលរំពឹងទុកនៅខែកញ្ញាខាងមុខ ប៉ុន្តែអាចរកឃើញថាខ្លួនលោកត្រូវបានសម្ពាធមិនឱ្យឈរឈ្មោះ៕ ប្រែសម្រួល ឈូក បូរ៉ា
