ព័ត៌មានអន្តរជាតិ

Update៖ អ៊ីស្រាអ៊ែល ប្រកាសអំពីការបាត់បង់ការ ប្រយុទ្ធដ៏អាក្រក់ ក្រោយពីមានការវាយឆ្មក់ នៅក្នុងតំបន់ហ្គាហ្សា

EPA

គែរ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ថា អ៊ីស្រាអ៊ែល បានប្រកាសអំពីការបាត់បង់ ការប្រយុទ្ធដ៏អាក្រក់បំផុត របស់ខ្លួននៅក្នុងរយៈពេលជាង១ខែគិតថ្ងៃពុធ ក្រោយពីការវាយឆ្មក់ នៅតំបន់បំផ្លិចបំផ្លាញនៃតំបន់ហ្គាហ្សា និងប្រឈមមុខ នឹងភាពឯកោខាងផ្នែកការទូត កាន់តែខ្លាំងឡើងៗ ខណៈដែលការស្លាប់របស់ជនស៊ីវិល បានកើនឡើង ហើយមហន្តរាយមនុស្សធម៌កាន់តែអាក្រក់ នៅក្នុងទឹកដីប៉ាឡេស្ទីន ។
ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា កំពុងបន្តកើតមានឡើង នៅភាគខាងជើង និងខាងត្បូងនៃតំបន់ហ្គាហ្សា មួយថ្ងៃបន្ទាប់ពីអង្គការ សហប្រជាជាតិ ទាមទារឲ្យមានបទឈប់បាញ់ ខាងផ្នែកមនុស្សធម៌ជាបន្ទាន់ ។ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា ការទម្លាក់គ្រាប់បែក “មិនថានៅក្នុងតំបន់ណាក៏ដោយ” របស់អ៊ីស្រាអ៊ែល សំដៅទៅលើជនស៊ីវិល កំពុងធ្វើឱ្យមានការខាតបង់ និងការគាំទ្រពីអន្តរជាតិ ។

លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានថ្លែងថា យោធានឹងប្រយុទ្ធបន្ត បើទោះបីជាមានសម្ពាធអន្តរជាតិ សម្រាប់បទឈប់បាញ់ក៏ដោយ ។

លោកបានប្រាប់ដល់យោធា នៅក្នុងហ្គាហ្សាតាមវិទ្យុថា “យើងកំពុងបន្តរហូតដល់ទីបញ្ចប់ រហូតដល់ទទួលបានជ័យជម្នះ រហូតដល់ក្រុមហាម៉ាស់ ត្រូវបានគេបំផ្លាញទាំងស្រុង” ។ “ខ្ញុំនិយាយបែបនេះនៅចំពោះមុខការឈឺចាប់ដ៏ធំធេង ប៉ុន្តែក៏ប្រឈមមុខនឹងសម្ពាធអន្តរជាតិផងដែរ ។ គ្មានអ្វីនឹងរារាំងយើងបាននោះទេ” ។

អ៊ីស្រាអ៊ែល បានរាយការណ៍មកថា យោធារបស់ខ្លួនចំនួន១០នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ រួមទាំងវរសេនីយ៍ឯកដែលបញ្ជានៅមូលដ្ឋានទ័ពទៅជួរមុខ និងវរសេនីយ៍ឯកម្នាក់ ដែលបញ្ជាកងវរសេនាធំមួយ ។ វាជាការបាត់បង់ដ៏អាក្រក់បំផុត ក្នុងមួយថ្ងៃចាប់តាំងពីយោធា១៥នាក់ត្រូវបានគេសម្លាប់នៅថ្ងៃទី៣១ ខែតុលានោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top