ព័ត៌មានអន្តរជាតិ

ស្លាប់មនុស្សចំនួន១២នាក់​ ក្នុងអំពើបាញ់ប្រហារមួយ នៅពិធីជប់លៀង នៅម៉ិកស៊ិក

រូបភាពពី៖​ XINHUA

ម៉ិកស៊ិក៖ អាជ្ញាធរបានឲ្យដឹងថា កាលពីព្រឹកថ្ងៃអាទិត្យ យ៉ាងហោចណាស់មនុស្សចំនួន១២នាក់ត្រូវបានបាញ់សម្លាប់ នៅក្នុងអំឡុងពេលពិធីជប់លៀងនៃបុណ្យណូអែលនៅក្នុងក្រុង Salvatierra នៃរដ្ឋ Guanajuato ប្រទេសម៉ិកស៊ិក ។

ការិយាល័យអគ្គមេធាវី Guanajuato បានឲ្យដឹងថា ការបង្ហូរឈាមបានកើតឡើងនៅក្នុងអំឡុងពេលពិធីបុណ្យណូអែល ដែលជាការប្រារព្ធពិធីប្រពៃណីម៉ិកស៊ិក នៅក្នុងសហគមន៍នៃទីក្រុង San Jose del Carmen ។ ការិយាល័យអគ្គមេធាវី Guanajuato បានឲ្យដឹងថា ការស៊ើបអង្កេតកំពុងដំណើរការ ។

យោងតាមរបាយការណ៍ដំបូងពីរដ្ឋាភិបាលក្រុង ជនវាយប្រហារប្រដាប់អាវុធមួយក្រុមបានមកដល់ដោយមិនបានរំពឹងទុក ហើយបានបាញ់ប្រហារទៅលើអ្នកចូលរួមដែលភាគច្រើនជាយុវជន បណ្តាលឲ្យមនុស្សចំនួន១២នាក់ស្លាប់ និង១០នាក់រងរបួស ។

អាជ្ញាធរបានឲ្យដឹងថា អ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងក្រុង ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីស្ថានភាពរបស់ពួកគេឡើយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top