ព័ត៌មានអន្តរជាតិ

អ្នកជំនាញបដិសេធការឃោសនា របស់លោកខាងលិច ប្រឆាំងនឹងតំបន់ស៊ីនជាំង របស់ចិន

Xinhua

ប៉េកាំង៖ អ្នកជំនាញមកពីតំបន់ស្វយ័តស៊ីនជាំង អ៊ុយហ្គ័រ របស់ប្រទេសចិន និងខេត្តផ្សេងទៀតកាលពីថ្ងៃពុធ បានច្រានចោលការឃោសនា របស់រដ្ឋាភិបាលលោកខាងលិច បណ្តាញផ្សព្វផ្សាយ និងក្រុមអ្នកគិតគូរប្រឆាំងនឹងការអភិវឌ្ឍន៍ សិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង ដែលជាតំបន់មួយនៅភាគពាយ័ព្យប្រទេសចិន។

នៅក្នុងសិក្ខាសាលាមួយនៅខាងក្រៅសន្និសីទគំនិត និងចែករំលែករឿងរ៉ាវ ដែលបានធ្វើឡើងនៅទីនេះ អ្នកជំនាញបានឲ្យដឹងថា លោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក មានស្តង់ដារទ្វេរដងលើបញ្ហាភេរវកម្ម និងសិទ្ធិមនុស្ស ខណៈពេលដែលកំពុងមើលរំលងការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ស៊ីនជាំង ក៏ដូចជាការការពារសិទ្ធិមនុស្ស។

លោក Zhu Liyu សាស្ត្រាចារ្យនៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស នៃសាកលវិទ្យាល័យ Renmin នៃប្រទេសចិន បានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក សហការជាមួយវិស័យឯកជន ដើម្បីរកប្រាក់ចំណេញពីពន្ធនាគារឯកជន ដែលជាកន្លែងដែលអ្នកទោសត្រូវបានចាត់ទុក ជាទាសករយ៉ាងមានប្រសិទ្ធភាព។

លោក Zhu បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក កម្ររាយការណ៍អំពីការឈឺចាប់ របស់អ្នកទោសនៅក្នុងពន្ធនាគារឯកជន ប៉ុន្តែមិនមានកិច្ចខិតខំប្រឹងប្រែង ដើម្បីបំភ័ន្តអ្វីដែលគេហៅថាបញ្ហា “ពលកម្មដោយបង្ខំ” នៅក្នុងតំបន់ស៊ីនជាំង។

លោកសាស្ត្រាចារ្យបានបន្ដថា “អ្វីដែលគេហៅថា ‘ច្បាប់ការពារការងារដោយបង្ខំអ៊ុយហ្គ័រ មានគោលបំណងរំខានការលក់កប្បាស និងផលិតផលផ្សេងទៀតពីតំបន់ស៊ីនជាំង ដូច្នេះពួកគេអាចលក់ផលិតផលរបស់ពួកគេបាន។

លោក Batur Barat ប្រធានសាលាតន្ត្រីនៃសាកលវិទ្យាល័យ Xinjiang Normal បានឲ្យដឹងថា រដ្ឋាភិបាលកណ្តាលបាននិងកំពុងថែរក្សា និងផ្សព្វផ្សាយតន្ត្រីប្រពៃណី Uygur Muqam តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ ដោយបន្ថែមថាក្រុមតន្ត្រី Muqam ជាច្រើនត្រូវបានបង្កើតឡើង និងសម្តែងនៅទូទាំងពិភពលោក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top