វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ថា យោធារបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា នាវាចម្បាំងរបស់អាមេរិក១គ្រឿង បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក និងគ្រាប់មីស៊ីលប្រឆាំងនាវា ដែលត្រូវបានបាញ់កាលពីថ្ងៃព្រហស្បតិ៍ ដោយក្រុមឧទ្ទាម ហួធី (Houthi) ដែលគាំទ្រដោយប្រទេសយេម៉ែន ។
ក្រុម ហួធី បានកំណត់គោលដៅជាថ្មីម្តងទៀត មកលើនាវានៅក្នុងផ្លូវដឹកជញ្ជូនសមុទ្រក្រហម ដ៏សំខាន់ជាមួយនឹងការវាយប្រហារ ដែលពួកគេអះអាងថា គាំទ្រដល់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ដជាកន្លែងដែលអ៊ីស្រាអ៊ែល កំពុងប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ។
បញ្ជាការកណ្តាលសហរដ្ឋអាមេរិក ហៅកាត់ថា (CENTCOM) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យន្តហោះចម្បាំង USS Mason (DDG 87)) បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ១គ្រឿង និងមីស៊ីលប្រឆាំងនាវាមួយ នៅសមុទ្រក្រហមប៉ែកខាងត្បូង ដែលត្រូវបានបាញ់ដោយក្រុម ហួធី” ។
បញ្ជាការ CENTCOM បានបញ្ជាក់ថា “មិនមានការខូចខាតណាមួយដល់នាវទាំង ១៨គ្រឿងនៅក្នុងតំបន់ ឬរាយការណ៍ពីការរងរបួសនោះទេ” ។ ដោយបានបញ្ជាក់ទៀតថា វាគឺជាការប៉ុនប៉ងវាយប្រហារលើកទី២២ មកលើការដឹកជញ្ជូនអន្តរជាតិដោយក្រុម ហួធី គិតចាប់តាំងពីពាក់កណ្តាលខែតុលា មកដល់ពេលនេះ ។
ការវាយប្រហារកំពុងបង្កគ្រោះថ្នាក់ ដល់ផ្លូវឆ្លងកាត់ដែលដឹកជញ្ជូនដល់ទៅ ១២ភាគរយ នៃពាណិជ្ជកម្មពិភពលោក ដែលជំរុញឱ្យសហរដ្ឋអាមេរិក បង្កើតក្រុមការងារកងទ័ពជើងទឹកពហុជាតិកាលពីដើមខែនេះដើម្បីការពារ ការដឹកជញ្ជូននៅដែនសមុទ្រក្រហម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា