ព័ត៌មានអន្តរជាតិ

យូអិន ដកទ័ពទាំងស្រុងពីប្រទេសម៉ាលី ក្រោយបរាជ័យក្នុងការធានា ស្ថេរភាពប្រទេសពីក្រុមភេវរកម្ម

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អង្គការសហប្រជាជាតិបានប្រកាស កាលពីថ្ងៃអាទិត្យម្សិលមិញហើយថា ខ្លួនបានបញ្ចប់ការដកកងកម្លាំង រក្សាសន្តិភាពរបស់ខ្លួនចេញពីប្រទេសម៉ាលី ជាមួយនឹងទាហានចុងក្រោយ ដែលត្រូវចាកចេញត្រឹមថ្ងៃចុងក្រោយ នៃឆ្នាំ២០២៣។

កងទ័ពអន្តរជាតិរបស់ អង្គការសហប្រជាជាតិ ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសអាហ្វ្រិក កាលពីមួយទសវត្សរ៍មុន ដើម្បីការពារជនស៊ីវិលប្រឆាំងនឹងក្រុមបំបែកខ្លួន និងក្រុមអ៊ីស្លាមនិយម រួមទាំងក្រុមអាល់កៃដាផងដែរ។

អាជ្ញាធរនៃប្រទេសម៉ាលី បានស្នើសុំការបញ្ចប់បេសកកម្មនៅខែមិថុនា ឆ្នាំ២០២៣មកម្ល៉េះ ដោយលើកឡើងអំពីការបរាជ័យ ក្នុងការធ្វើឱ្យស្ថានការណ៍នៅក្នុងប្រទេស មានស្ថិរភាពហើយសំណើនេះត្រូវបានអនុម័ត ជាឯកច្ឆ័ន្ទដោយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។

អង្គការសហប្រជាជាតិបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ ប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលីបានត្រៀមខ្លួនរួចរាល់ ដើម្បីបញ្ចប់ការដកខ្លួនរបស់ខ្លួននៅថ្ងៃអាទិត្យ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងចម្រុះជាច្រើនទសវត្សរ៍ ដើម្បីគាំទ្រប្រទេសអាហ្វ្រិកខាងលិច និងប្រជាជនរបស់ខ្លួន បន្ទាប់ពីអាជ្ញាធរម៉ាលីបានស្នើសុំកាលពីដើមឆ្នាំនេះ ដើម្បីបញ្ចប់បេសកកម្មត្រឹមថ្ងៃទី៣១ ខែធ្នូ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top