ព័ត៌មានអន្តរជាតិ

លោក Biden នឹងមិនបណ្តេញចេញ រដ្ឋមន្ត្រីការពារជាតិឡើយ

រូបភាពពី៖​ AFP

បរទេស៖ យោងតាមPolitico បានរាយការណ៍កាលពីថ្ងៃចន្ទថាប្រធានាធិបតីអាមេរិកលោក Joe Biden នឹងមិនបណ្តេញរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin សម្រាប់ការលាក់បាំងការសម្រាកព្យាបាល នៅមន្ទីរពេទ្យរបស់គាត់ទាំងសាធារណៈនិងរដ្ឋាភិបាលនោះទេ ។

Austin ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed កាលពីថ្ងៃច័ន្ទសប្តាហ៍មុនដោយសារតែ បញ្ហាជំងឺ មន្ទីរបញ្ចកោណបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រហើយកាលពីចុងសប្តាហ៍ ក៏នៅតែមានលេចឬថាលោក Austin បន្តស្ថិតនៅមន្ទីរពេទ្យនៅឡើយ ប៉ុន្តែគ្មាននរណាម្នាក់បានជូនដំណឹងដល់សេតវិមានអំពីអវត្តមានដំបូងរបស់គាត់ឡើយ។

មន្ត្រីអនាមិក៤នាក់បាននិយាយទៅកាន់ Politico បន្ទាប់ពីការអំពាវនាវរបស់គណបក្សសាធារណរដ្ឋឱ្យ Austin លាលែងពីមុខតំណែងដោយទទូចថាលោក Biden ស្មោះត្រង់ហើយនឹងបដិសេធមិនទទួលយកការលាលែងពីតំណែងបើទោះបីជាអតីតឧត្តមសេនីយ៍នឹងធ្វើការស្នើសុំដោយខ្លួនឯងក្តី។

រំលឹកដែរថាលោកAustinគឺជារដ្ឋមន្ត្រីការពារជាតិអាមេរិកដើមកំណើតអាហ្វ្រិក ដំបូងគេហើយគាត់បានមកកាន់មុខតំណែងពីតំណែង ជាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនម៉ៅការយោធា Raytheon Technologies ដែលគាត់បានចូលរួមភ្លាមៗបន្ទាប់ពីចូលនិវត្តន៍ ពីសេវាកម្មសកម្មក្នុងឆ្នាំ២០១៦កន្លងមក៕ ប្រែសម្រួល៖ស៊ុនលី

To Top