ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ សារភាពថា អាវុធផ្គត់ផ្គង់អ៊ុយក្រែន ដល់ទៅ១ពាន់លានដុល្លារ បាត់ក្នុងរបាយការណ៍

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អាវុធទំនើបមានតម្លៃជាង១ពាន់លានដុល្លារ ដែលអាមេរិកបញ្ជូន ទៅកាន់អ៊ុយក្រែន ត្រូវបានបាត់ចេញ ពីរបាយការណ៍គ្រប់គ្រង ។

សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើង អគ្គអធិការ នៃមន្ទីរបញ្ចកោណក្រោយពេលដែល កំណែថ្មីនៃការរកឃើញ នៃការស៊ើបអង្កេតនេះ ត្រូវបានបង្ហាញជា សាធារណៈនៅថ្ងៃព្រហស្បតិ៍មួយ ថ្ងៃបន្ទាប់ពីវាត្រូវបានបញ្ជូន ទៅសភាសហរដ្ឋអាមេរិក។

ការស៊ើបអង្កេតផ្តោត លើការអនុវត្តនីតិវិធីត្រួតពិនិត្យ ការប្រើប្រាស់ចុងក្រោយ (EEUM) ដែលមានគោលបំណងធ្វើប្រសើរឡើងដោយមន្ទីរប៉ង់តាហ្គោន។

គួរឲ្យដឹងដែរថា នីតិវិធីទាំងនេះអនុវត្ត ចំពោះឧបករណ៍ និងសព្វាវុធដែលសំខាន់ៗ និងទំនើបមានកំណត់មួយចំនួន រួមទាំងប្រព័ន្ធកាំជ្រួចបំពាក់លើស្មា យន្តហោះគ្មានមនុស្សបើក kamikaze ឧបករណ៍មើលឃើញពេលយប់ និងប្រភេទជាច្រើនផ្សេងទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top