ព័ត៌មានអន្តរជាតិ

Update៖ អ៊ីស្រាអ៊ែល ច្រានចោលការចោទប្រកាន់ ចំពោះ ICJ ពីប្រតិបត្តិការយោធា នៅតំបន់ហ្គាហ្សា

រូបភាពពី៖​ XINHUA

ឡាអេ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ថា អ៊ីស្រាអ៊ែល នៅថ្ងៃសុក្រនេះបានច្រានចោលពីការចោទប្រកាន់ដោយ “បំភ្លៃយ៉ាងធ្ងន់ធ្ងរបំផុត” ដែលដឹកនាំដោយអាហ្វ្រិកខាងត្បូងនៅឯតុលាការកំពូលរបស់អង្គការសហប្រជាជាតិ (UN) ថា ប្រតិបត្តិការយោធារបស់ខ្លួននៅតំបន់ហ្គាហ្សា គឺជាយុទ្ធនាការប្រល័យពូជសាសន៍ដែលដឹកនាំដោយរដ្ឋប្រឆាំងនឹងពលរដ្ឋប៉ាឡេស្ទីន ។

អ៊ីស្រាអ៊ែល បានអំពាវនាវឱ្យចៅក្រមច្រានចោលពីសំណើរបស់ប្រទេសអាហ្រ្វិកខាងត្បូង ដើម្បីបញ្ឈប់ការវាយលុករបស់ខ្លួនដោយបានថ្លែងថា ខ្លួននឹងរក្សាករណីនេះគ្មានការការពារនោះទេ ។

ប្រទេសអាហ្រ្វិកខាងត្បូងដែលបានដាក់ពាក្យបណ្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិ ហៅកាត់ថា (ICJ) កាលពីខែធ្នូ បានស្នើឱ្យចៅក្រមកាលពីថ្ងៃព្រហស្បតិ៍ដាក់វិធានការជាបន្ទាន់ដោយបង្គាប់ឱ្យអ៊ីស្រាអ៊ែលបញ្ឈប់ការវាយលុកជាបន្ទាន់ ។

យោងតាមអាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សា បានឲ្យដឹងថា មានគោលបំណងនាំមកនូវ “ការបំផ្លិចបំផ្លាញពលរដ្ឋ” នៃតំបន់ហ្គាហ្សា ។

អាជ្ញាធរបានឲ្យដឹងថា ការវាយលុកតាមផ្លូវអាកាស និងដែនដីរបស់អ៊ីស្រាអ៊ែល ដែលបានធ្វើឲ្យខូចខាតដល់តំបន់ឆ្នេរដ៏តូចចង្អៀតនេះ និងបានសម្លាប់មនុស្សអស់ជាង២៣.០០០នាក់ ។

លោក Tal Becker ទីប្រឹក្សាច្បាប់របស់ក្រសួងការបរទេសអ៊ីស្រាអ៊ែល បានប្រាប់តុលាការខាងលើថា ការបកស្រាយរបស់អាហ្វ្រិកខាងត្បូងអំពីព្រឹត្តិការណ៍នេះជាការ “បំភ្លៃយ៉ាងធ្ងន់ធ្ងរបំផុត” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top