ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ថា អាល្លឺម៉ង់គួរតែប្រុងប្រយ័ត្ន ក្នុងការគាំទ្រអ៊ុយក្រែន

AFP

បរទេស៖ រដ្ឋមន្ត្រីការពារជាតិលោក Boris Pistorius បានប្រាប់កាសែត Der Tagesspiegel ថា ប្រទេសអាល្លឺម៉ង់គួរតែប្រុងប្រយ័ត្នខ្លះ ក្នុងការគាំទ្រអ៊ុយក្រែន។ លោកក៏បានបង្ហើបថា ទីក្រុងប៊ែរឡាំងកំពុងពិចារណាត្រលប់ទៅ ប្រព័ន្ធសេវាយោធាជាកាតព្វកិច្ចវិញ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រមុខការពារជាតិអាល្លឺម៉ង់រូបនេះ បានព្រមានកាលពីខែមុនថា បណ្តាប្រទេសនៅអឺរ៉ុប មានពេលតិចជាងមួយទសវត្សរ៍ ក្នុងការបង្កើនសមត្ថភាពយោធា ក្នុងការប្រមើលមើលការប្រឈមមុខដាក់គ្នា ដោយអាវុធដ៏មានសក្តានុពលជាមួយរុស្ស៊ី ហើយលោកបានព្យាករណ៍ថា សហរដ្ឋអាមេរិកនឹងផ្លាស់ប្តូរ ការផ្តោតអារម្មណ៍របស់ខ្លួន ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកវិញ ។

នៅក្នុងបទសម្ភាសន៍មួយដែល ត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ លោក Pistorius បានច្រានចោលការរិះគន់ដែលថា អាល្លឺម៉ង់មិនបានបញ្ជូនសព្វាវុធ គ្រប់គ្រាន់ទៅកាន់អ៊ុយក្រែន ដោយចង្អុលបង្ហាញថា ទីក្រុងប៊ែរឡាំងគឺជាអ្នកផ្តល់ វិភាគទានធំជាងគេទីពីរដល់ទីក្រុងគៀវ បន្ទាប់ពីសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា ការដឹកជញ្ជូនកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ Taurus ផលិតដោយអាល្លឺម៉ង់ ដែលទីក្រុងគៀវ បានស្នើសុំជាច្រើនខែមកនេះ គឺមិនមានបញ្ហាអ្វីនោះទេ។

លោក Pistorius បានព្រមានថា ទីក្រុងប៊ែរឡាំង ក៏ត្រូវតែ “តាមដានសមត្ថភាពការពាររបស់ខ្លួន” ផងដែរ ដែលមានន័យថា វាមិនអាចឱ្យទៅ “ទាំងអស់” សម្រាប់អ៊ុយក្រែន ដូចដែលប្រទេសខ្លះកំពុងអះអាងនោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top