ព័ត៌មានអន្តរជាតិ

លោក Zelensky៖ សមាជិកអឺរ៉ុបមួយ នឹងផ្តល់កំចីសម្រាប់ ទិញអាវុធឲ្យអ៊ុយក្រែន

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយបន្ទាប់ពីជួប ជាមួយនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ក្នុងទីក្រុង Kiev កាលពីថ្ងៃចន្ទថា ប្រទេសប៉ូឡូញ នឹងផ្តល់ប្រាក់កម្ចីជាសាច់ប្រាក់ដល់ អ៊ុយក្រែនមួយកញ្ចប់ ដើម្បីអាចយកទៅ ការទិញអាវុធក្នុងទ្រង់ទ្រាយធំ ។

នៅក្នុងជំនួបនោះលោកTusk បាននិយាយថា គ្មានអ្វីសំខាន់ជាងនេះទេ ជាងការផ្តល់អាវុធដល់ ទីក្រុងគៀវបន្ថែមទៀតនោះទេនៅពេលនេះ។

លោក Zelensky បានសរសេរនៅលើ X ថា៖យើងពេញចិត្តចំពោះការគាំទ្រឥតងាករេរបស់ប៉ូឡូញ និងកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន ក៏ដូចជាទម្រង់នៃកិច្ចសហប្រតិបត្តិការថ្មី ដែលមានគោលបំណងទិញអាវុធ ក្នុងទ្រង់ទ្រាយធំសម្រាប់តម្រូវការ របស់អ៊ុយក្រែនតាមរយៈ ប្រាក់កម្ចីប៉ូឡូញសម្រាប់អ៊ុយក្រែនលើកនេះ។

គួរឲ្យដឹងដែរថា កញ្ចប់កំចីលើកនេះមានទំហំប្រមាណជា ២,៧ពាន់លានដុល្លារ ហើយកន្លងមករដ្ឋាភិបាលទីក្រុង Warsawបានផ្តល់ជំនួយយោធាជាង 3ពាន់លានអឺរ៉ូ (៣,២៧ពាន់លានដុល្លារ) រួចមកហើោយដល់ទីក្រុងគៀវចាប់តាំងពី ការចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ី៕

ប្រែសម្រួល៖ ស៊ុន លី

To Top