ព័ត៌មានអន្តរជាតិ

លោក Lavrov៖ លោក Trump នឹងមិនអាចផ្លាស់ប្តូរអ្វីបាននោះឡើយ

រូបភាពពី៖​ Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ទំនងជាមិនប្រសើរឡើងទេ បើទោះបីជាលោក Donald Trump ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤នាពេលខាងមុខក៏ដោយ ។

ការលើកឡើងដែលធ្វើដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់ CBS នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃអង្គារដោយលោកបានបន្តថា អតីត​ប្រធានាធិបតី​អាមេរិក​ធ្លាប់​អួត​ម្តង​ហើយ​ម្តង​ទៀត​អំពី​ទំនាក់​ទំនង​ល្អ​របស់​លោក​ជាមួយ​នឹង​លោក Vladimir Putin។

លោក Lavrov បាននិយាយថា វិធីសាស្រ្តទូទៅរបស់អាមេរិកចំពោះរុស្ស៊ី មិនបានផ្លាស់ប្តូរទេក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនខ្លួនឯងបានបំផ្លាញទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងមូស្គូ ដោយការរុះរើគ្រប់យន្តការ ដែលកិច្ចការងារដ៏សំខាន់ក្នុងការកសាងទំនុកចិត្តនិងលុបបំបាត់ជំនឿទុកចិត្តគ្នាទៅវិញទៅមក។

លោករដ្ឋមន្ត្រីរូបនេះក៏បានចង្អុលបង្ហាញជាពិសេសចំពោះការសម្រេចចិត្តរបស់អតីតប្រធានាធិបតីអាមេរិក George W. Bush ក្នុងការដកខ្លួនចេញពីសន្ធិសញ្ញាប្រឆាំងមីស៊ីលបាលីស្ទិក ឬABM Treatyក្នុងឆ្នាំ ២០០២កផងដែរ។

គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធសំខាន់ៗដែលបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងសហភាពសូវៀតក្នុងឆ្នាំ១៩៧២បានកំណត់ចំនួននៃការ ប្រព័ន្ធការពារមីស៊ីលផ្លោងដែលភាគីនីមួយៗអាចមាន និងត្រូវបានរចនាឡើងដើម្បីកាត់បន្ថយសម្ពាធ នៃការប្រកួតប្រជែងអាវុធរវាងគូប្រជែងសង្រ្គាមត្រជាក់ទាំងពីរឡើងវិញ៕ ប្រែសម្រួល៖ស៊ុនលី

To Top