ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក រិះគន់ការគំរាមកំហែងរបស់អាមេរិក ក្នុងការបិទព្រំដែនថាជា ​អំពើអាក្រក់

Xinhua

​ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador ​បានច្រានចោលថា ជាការគំរាមកំហែងនាពេលថ្មីៗនេះពីអ្នកនយោបាយអាមេរិកមួយចំនួនក្នុងការបិទព្រំដែនរវាងប្រទេសម៉ិកស៊ិក-អាមេរិក។

លោក Lopez Obrador បាន នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃរបស់លោកថា ការបិទព្រំដែនរវាងប្រទេសទាំងពីរ នឹងមិនដោះស្រាយបញ្ហាអន្តោប្រវេសន៍ ដូចដែលអ្នកនយោបាយទាំងនេះលើកឡើងនោះទេ។

លោក Lopez Obrador បានប្រាប់អ្នកយកព័ត៌មាននៅឯវិមានជាតិក្នុងទីក្រុងម៉ិកស៊ិកថា “ជាមួយនឹងម៉ូឌុលនៃការស៊ើបការណ៍សម្ងាត់ អ្នកមិនអាចគិតថា នេះគឺជាដំណោះស្រាយមួយនោះទេ” ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានកត់សម្គាល់កាលពីប៉ុន្មានថ្ងៃមុនថា លោកនឹងសុខចិត្តបិទព្រំដែនជាមួយម៉ិកស៊ិក ប្រសិនបើលំហូរនៃជនចំណាកស្រុកលើសពីសមត្ថភាពរបស់រដ្ឋបាល។

លោក ដូណាល់ ត្រាំ ដែលជាអ្នកស្នងតំណែងមុនរបស់លោក បៃដិន និងជាបេក្ខជនប្រធានាធិបតីពីគណបក្សសាធារណរដ្ឋដ៏មានសក្តានុពលក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក៏បានលើកឡើងពីលទ្ធភាពនៃការបិទព្រំដែននៅពេលលោកធ្វើយុទ្ធនាការ ដើម្បីវិលមកកាន់អំណាចវិញ។

យោងតាមលោក Lopez Obrador បានឲ្យដឹងថា ការគំរាមកំហែងបិទព្រំដែនគឺគ្រាន់តែអ្នកនយោបាយពឹងផ្អែកលើអារម្មណ៍ជាជាងហេតុផល ដើម្បីបង្កើនការគាំទ្រ នេះបើយោងតាមការចុំផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Lopez Obrador បានកត់សម្គាល់ថា ការបិទព្រំដែននឹងមានផលវិបាក ដែលមិនអាចទាយទុកជាមុនបាន សម្រាប់ក្រុមហ៊ុនម៉ិកស៊ិក និងសហរដ្ឋអាមេរិក ដែលផ្តល់កម្រិតនៃការធ្វើសមាហរណកម្មពាណិជ្ជកម្ម ដែលមានរវាងម៉ិកស៊ិក និងសហរដ្ឋអាមេរិក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top