ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល អះអាងថា ពិតជាបានប្រើប្រាស់ទឹក ដើម្បីជំនន់រូង របស់ក្រុមហាម៉ាស ពិតមែន

AFP

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT កងកម្លាំងការពារ អ៊ីស្រាអែល (IDF) បានបញ្ជាក់ កាលពីដើមសប្តាហ៍ ហើយថាខ្លួនពិត ជាបានធ្វើការជន់លិច បណ្តាញ ផ្លូវរូងក្រោមដី របស់ក្រុមហាម៉ាស ជាមួយនឹងទឹកសមុទ្រ ដែលជាយុទ្ធសាស្ត្រ ដ៏ចម្រូងចម្រាស ដែលខ្លួនបានសាកល្បង ជាលើកដំបូង កាលពីចុងឆ្នាំមុនពិតមែន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចែករំលែក ជាមួយប្រព័ន្ធផ្សព្វផ្សាយ អ៊ីស្រាអែល IDF បាននិយាយថា ខ្លួនបានបង្កើត និងកំពុងប្រើប្រាស់ ឧបករណ៍ជាច្រើន សម្រាប់ចាក់ទឹក ដែលមានលំហូរខ្ពស់ ចូលទៅក្នុងផ្លូវរូងក្រោមដី របស់ក្រុមហាម៉ាសនៅ តំបន់ហ្គាហ្សាស្ទ្រីប។

ក្រុមយោធាបាននិយាយទៀតថា មិនមែនគ្រប់ផ្លូវរូងក្រោមដី ប្រហែល៣៥០ទៅ៤០០ ម៉ាយ ត្រូវបានគេកំណត់ គោលដៅនោះទេ ដោយបន្ថែមថាប្រតិបត្តិការនេះ នឹងបណ្តាលឱ្យមានការខូចខាត ដែលមិនអាចទទួល យកបាននៅក្នុងតំបន់ មួយចំនួនប៉ុណ្ណោះ។

គួរឲ្យដឹងដែរថាកាលពីគ្រា នោះកាសែត Wall Street Journal បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានដំឡើង ម៉ាស៊ីនបូមទឹកហូរខ្ពស់ជាច្រើន នៅតំបន់ហ្គាហ្សាកាលពីចុងឆ្នាំមុន ហើយបានសាកល្បងបូមទឹក សមុទ្រពីសមុទ្រមេឌីទែរ៉ាណេ ចូលទៅក្នុងផ្លូវក្រោមដីទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

To Top