ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ទទួលយក បទឈប់បាញ់ថ្មីមួយ

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ៊ីស្រាអែលបានយល់ព្រមលើសំណើ បទឈប់បាញ់ដែលនឹងបញ្ឈប់សង្គ្រាម របស់ខ្លួនជាមួយក្រុមហាម៉ាស នេះបើយោងតាមសារព័ត៌មាន Al Jazeera បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តី ក្រសួងការបរទេសកាតា។

ផែនការបទឈប់បាញ់ត្រូវបាន លុបចោលនៅទីក្រុងប៉ារីសកាលពីចុងសប្តាហ៍ ដោយអ្នកការទូតកាតា និងអេហ្ស៊ីបធ្វើការសម្រុះសម្រួលគ្នា រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។

គណៈប្រតិភូមកពី តំណាងរដ្ឋាភិបាលអ៊ីស្រាអ៊ែលនិងហ្គាហ្សា បានចាកចេញពីរដ្ឋធានីរបស់បារាំង ដោយសន្យាថានឹងសិក្សាសំណើរ និងចរចាបន្ថែមទៀតក្នុងសប្តាហ៍នេះ ហើយនៅល្ងាចថ្ងៃព្រហស្បតិ៍ កិច្ចព្រមព្រៀងមួយទំនងជាអាចសម្រេចបាន។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសកាតា បាននិយាយនៅល្ងាចថ្ងៃព្រហស្បតិ៍ថា៖ អ៊ីស្រាអែលបានយល់ព្រម ចំពោះសំណើបទឈប់បាញ់ ហើយយើងមានការបញ្ជាក់ជាវិជ្ជមាន ដំបូងពីក្រុមហាម៉ាសហើយ អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​បន្ថែម​ថា៖ យើង​កំពុង​រង់​ចាំ​ការ​ឆ្លើយ​តប​របស់​ពួក​គេ ។

គួរឲ្យដឹងដែរថាបទឈប់បាញ់ ដែលត្រូវបានស្នើឡើងនឹងត្រូវបាន អនុវត្តជាបីដំណាក់កាល ដោយ ដំណាក់កាលទីមួយនឹងឃើញ ការប្រយុទ្ធឈប់រយៈពេល៤០ថ្ងៃ ខណៈដែលក្រុមហាម៉ាស បានប្រគល់ជនស៊ីវិលជាស្ត្រី កុមារ និងមនុស្សចាស់ដែលវានៅតែ កំពុងចាប់ឃុំខ្លួនហើយ ក្នុងអំឡុងពេលនេះ ការចែកចាយអាហារ និងថ្នាំក្នុងទ្រង់ទ្រាយធំទៅកាន់ តំបន់ហ្គាហ្សានឹងបន្តឡើងវិញ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top