ព័ត៌មានអន្តរជាតិ

លោក Xi Jinping គូសបញ្ជាក់ ក្នុងកិច្ចប្រជុំសិក្សារៀនរូត្រលើកទី១១ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិកាមជ្ឈិមបក្សកុម្មុយនីស្តចិន ថា ត្រូវពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មថ្មី

ល្ងាចថ្ងៃទី ៣១ ខែមករា នៅក្រុងប៉េកាំង ការិយាល័យនយោបាយនៃគណៈកម្មាធិកាមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើកិច្ចប្រជុំសិក្សារៀនសូត្រលើកទី១១ ស្តីពីការជំរុញដោយជាក់លាក់ នូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើជាអធិបតីនិងគូសបញ្ជាក់ថា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាខ្លឹមសារស្នូលនៃយុគសម័យថ្មី ត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវទស្សនៈអភិវឌ្ឍន៍ថ្មី ដើម្បីអនុវត្តជាក់ស្តែងនូវភារកិច្ចជាយុទ្ធសាស្ត្រដូចជា ពន្លឿនការកសាងប្រព័ន្ធសេដ្ឋកិច្ចទំនើប , ជំរុញភាពជាម្ចាស់ការនៃបច្ចេកវិទ្យាកម្រិតខ្ពស់ , ពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី , គ្រោងផែនការទូទៅសម្រាប់ការធ្វើកំណែទម្រង់ឱ្យស៊ីជម្រៅនិងការបើកទូលាយដោយកម្រិតខ្ពស់ និងគ្រោងផែនការទូទៅសម្រាប់ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងសន្តិសុខកម្រិតខ្ពស់ជាដើម។

កម្លាំងផលិតកម្មថ្មី ជាចំណុចសំខាន់នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ចាំបាច់ត្រូវធ្វើការច្នៃប្រឌិតថ្មី ដើម្បីជំរុញជំហានអភិវឌ្ឍកម្លាំងផលិតកម្មថ្មី។
លោកបានបន្តទៀតថា លក្ខណៈពិសេសនៃកម្លាំងផលិតកម្មថ្មីគឺ បច្ចេកវិទ្យាខ្ពស់ ប្រសិទ្ធភាពខ្ពស់ គុណភាពខ្ពស់ ចាត់ទុកការលើកកម្ពស់អត្រាផលិតកម្មលើគ្រប់វិស័យជាការងារស្នូល។ ត្រូវយកសមិទ្ធផលនៃការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាទៅប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មជាក់ស្តែងនិងខ្សែសង្វាក់ឧស្សាហកម្ម ដើម្បីធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធឧស្សាហកម្មទំនើបរបស់ចិន៕ ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top