ព័ត៌មានអន្តរជាតិ

រុស្ស៊ីអភិវឌ្ឍន៍បច្ចេកវិទ្យា លើយន្តហោះគ្មានមនុស្សបើក ដើម្បីចាប់ឧបករណ៍យោធាណាតូ នៅក្នុងតំបន់ពិសេស

Sputnik

បរទេស៖ ប្រភេទផ្សេងៗនៃយន្តហោះគ្មានមនុស្សបើក ដែលកំពុងបម្រើការជាមួយ កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ត្រូវបានរចនាឡើងសម្រាប់ គោលបំណងជាច្រើន រួមទាំងការឃ្លាំមើល និងការវាយប្រហារយ៉ាងជាក់លាក់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមហ៊ុនរុស្ស៊ី Hardberry-Rusfactor បានបង្កើតបណ្តាញពហុបំណង សម្រាប់យន្តហោះគ្មានមនុស្សបើកគ្រប់ប្រភេទ (UAVs) នឹងអនុញ្ញាតឱ្យយន្តហោះគ្មានមនុស្សបើកទាំងនោះ កំណត់អត្តសញ្ញាណវត្ថុយោធាអ៊ុយក្រែន នៅក្នុងតំបន់ប្រតិបត្តិការពិសេសបាន, នេះបើតាមអគ្គនាយក គឺលោក Alexey German បានប្រាប់ Sputnik ។

លោក Alexey German បាននិយាយថា “យើងបានគូសវាសកម្មវិធីមួយហៅថា NAKA ដែលតាមពិតទៅបណ្តាញសរសៃប្រសាទ ដែលទទួលស្គាល់វត្ថុមួយចំនួន រួមទាំងឧបករណ៍របស់សត្រូវ” ។

ជាពិសេស លោកបានពន្យល់ថា បណ្តាញប្រព័ន្ធកុំព្យូទ័រមានសមត្ថភាព អាចរកឃើញយ៉ាងត្រឹមត្រូវនូវផ្នែករឹងយោធា ដែលផ្គត់ផ្គង់ដោយលោកខាងលិច របស់កងទ័ពអ៊ុយក្រែន ដូចជារថក្រោះ Leopard និងរថយន្តប្រយុទ្ធថ្មើរជើង Bradley ជាដើម ៕

ប្រែសម្រួលៈ ណៃ តុលា

To Top