ព័ត៌មានអន្តរជាតិ

ហូឡង់ ប្រកាសឈប់បញ្ជូន គ្រឿងបន្លាស់សម្រាប់ F-35 ឲ្យអ៊ីស្រាអែល

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT តុលាការឧទ្ធរណ៍នៅទីក្រុងឡាអេ បានសំរេចកាលពីថ្ងៃចន្ទថា ប្រទេសហូឡង់ត្រូវតែបញ្ឈប់ការ បញ្ជូនគ្រឿងបន្លាស់អ៊ីស្រាអែល សម្រាប់យន្តហោះចម្បាំង F-35 របស់ខ្លួនដោយនិយាយថា វាមានហានិភ័យដែលយន្តហោះ ដែលផលិតដោយសហរដ្ឋអាមេរិក ត្រូវបានប្រើប្រាស់សម្រាប់ ការរំលោភយ៉ាងធ្ងន់ធ្ងរនៃច្បាប់មនុស្សធម៌អន្តរជាតិ ប្រឆាំងនឹងជនប៉ាឡេស្ទីន។

ឆ្លើយតបទៅនឹងការប្តឹងផ្តល់ ដោយក្រុមសិទ្ធិមនុស្សជាច្រើននៅក្នុងខែធ្នូ តុលាការជាន់ទាបបានសំរេចថា ការលក់គ្រឿងបន្លាស់យន្តហោះចម្បាំង គឺជាការសម្រេចចិត្តបែបនយោបាយ ដែលសាលា​ឧទ្ធរណ៍​មិន​យល់​ស្របនោះទេ។

ចៅក្រមបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសហូឡង់ត្រូវតែហាមឃាត់ ការនាំចេញទំនិញយោធា ប្រសិនបើមានហានិភ័យច្បាស់លាស់ នៃការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ នៃច្បាប់មនុស្សធម៌នៃសង្គ្រាម។

ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលហូឡង់ អាចនឹងត្រូវបានអនុញ្ញាតឱ្យនាំចេញគ្រឿងបន្លាស់ F-35 ឡើងវិញទៅកាន់ប្រទេសអ៊ីស្រាអែល នៅពេលអនាគត ប៉ុន្តែមានតែក្នុងលក្ខខណ្ឌដែលថា ពួកវាមិនត្រូវបានប្រើប្រាស់ ក្នុងប្រតិបត្តិការនៅហ្គាហ្សា នេះបើយោងតាមប្រធានចៅក្រម បានបញ្ជាក់បន្ថែម៕

ប្រែសម្រួល៖ ស៊ុន លី

To Top