បរទេស៖ ក្រសួងការពារជាតិហូឡង់ បានប្រកាសនៅសប្តាហ៍នេះថា ប្រទេសហូឡង់នឹងដាក់ពង្រាយ អង្គភាពការពារដែនអាកាស Patriot ទៅកាន់សម្ព័ន្ធមិត្តណាតូរបស់ខ្លួន គឺប្រទេសលីទុយអានី ដែលជាផ្នែកនៃសមយុទ្ធការពារ ដែនអាកាសរួមគ្នានៅរដូវក្តៅ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា យោធាហូឡង់បានអះអាងនៅក្នុង សេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា សមយុទ្ធរយៈពេលជាច្រើនសប្តាហ៍ គឺមានសារៈសំខាន់ក្នុងការពង្រឹងការ ការពារដែនអាកាសនៅលើផ្នែកខាងកើត។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT តុលាការឧទ្ធរណ៍នៅទីក្រុងឡាអេ បានសំរេចកាលពីថ្ងៃចន្ទថា ប្រទេសហូឡង់ត្រូវតែបញ្ឈប់ការ បញ្ជូនគ្រឿងបន្លាស់អ៊ីស្រាអែល សម្រាប់យន្តហោះចម្បាំង F-35 របស់ខ្លួនដោយនិយាយថា វាមានហានិភ័យដែលយន្តហោះ ដែលផលិតដោយសហរដ្ឋអាមេរិក ត្រូវបានប្រើប្រាស់សម្រាប់ ការរំលោភយ៉ាងធ្ងន់ធ្ងរនៃច្បាប់មនុស្សធម៌អន្តរជាតិ ប្រឆាំងនឹងជនប៉ាឡេស្ទីន។ ឆ្លើយតបទៅនឹងការប្តឹងផ្តល់ ដោយក្រុមសិទ្ធិមនុស្សជាច្រើននៅក្នុងខែធ្នូ តុលាការជាន់ទាបបានសំរេចថា ការលក់គ្រឿងបន្លាស់យន្តហោះចម្បាំង គឺជាការសម្រេចចិត្តបែបនយោបាយ ដែលសាលាឧទ្ធរណ៍មិនយល់ស្របនោះទេ។ ចៅក្រមបាននិយាយកាលពីថ្ងៃចន្ទថា...
គៀវ៖ ក្នុងដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការ បរទេសហូឡង់ លោកស្រី Hanke Bruins Slot កាលពីថ្ងៃអង្គារបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡិនស្គី និង រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន លោក Dmytro Kuleba ដោយបានសន្យាគាំទ្របន្ថែមទៀត សម្រាប់កិច្ចខិតខំប្រឹងប្រែង របស់អ៊ុយក្រែន ឆ្ពោះទៅរកការធ្វើសមាហរណកម្ម ទៅក្នុងសហភាពអឺរ៉ុប...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសហូរឡង់ បានប្រាប់អ្នកយកព័ត៌មានក្នុងដំណើរ ទស្សនកិច្ចទៅកាន់ ទីក្រុងវ៉ាស៊ីនតោនថា រដ្ឋាភិបាលហូឡង់ឆាប់ៗនេះ នឹងចូលរួមជាមួយ សហរដ្ឋអាមេរិក និងជប៉ុន ក្នុងពេលឆាប់ៗនេះ ក្នុងការដាក់ចេញនូវវិធានការ ត្រួតពិនិត្យការនាំចេញ ឧបករណ៍ពាក់កណ្តាលចម្លង ឬ បន្ទះឈីបថ្មីក្នុងគោលបំណង តាមដានបច្ចេកវិទ្យារសើបចេញ ពីប្រទេសចិនដោយសារតែការព្រួយបារម្ភ ចំពោះការប្រើប្រាស់ខុស ដែលអាចកើតមាន។ យោងតាមសារព័ត៌មាន VOA...
ឡាអេ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ លោក Mark Rutte នាយករដ្ឋមន្ត្រីហូឡង់ បានថ្លែងថា ប្រទេសហូឡង់ កំពុងពិចារណាដោយប្រុងប្រយ័ត្នបំផុត ក្នុងការបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់ប្រទេសអ៊ុយក្រែន ប៉ុន្តែមិនទាន់មានការសម្រេចចិត្ត ចុងក្រោយណាមួយនៅឡើយទេ ។...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានរិះគន់សហរដ្ឋអាមេរិក សម្រាប់ការជំរុញអ្នកផ្គត់ផ្គង់ ហូឡង់ឱ្យបញ្ឈប់ការលក់ឧបករណ៍ ផលិតបន្ទះឈីបទៅឱ្យប្រទេសចិន។ លោក Zhao បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលឆ្លើយសំណួរស្តីពី របាយការណ៍ដែលថា សហរដ្ឋអាមេរិក កំពុងជំរុញឱ្យប្រទេសហូឡង់ ហាមឃាត់ក្រុមហ៊ុន ASML Holding NV ពីការលក់បច្ចេកវិទ្យាចម្បង ប្រព័ន្ធទំនើបបំផុត...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងាររវាង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយលោក Remco Johannes va Wijngaarden ឯកអគ្គរាជទូត ហូឡង់ប្រចាំកម្ពុជា មាននិវេសនដ្ឋាន នៅទីក្រុងបាងកក ភាគីទាំងពីរបានបង្ហាញ គោលបំណងនិងក្តីសង្ឃឹម ក្នុងការជំរុញឲ្យមានទំនាក់ទំនង កាន់តែជិតស្និទ្ធ...
ហូឡង់ ៖ រដ្ឋាភិបាលប្រទេសហូឡង់ បានប្រកាសអំពីកញ្ចប់ជំនួយ ចំនួន ២,៨ពាន់លានអឺរ៉ូ (ប្រហែល ៣,០៥ពាន់លានដុល្លារអាមេរិក) ដើម្បីទប់ទល់នឹងការកើនឡើង តម្លៃថាមពល និងអតិផរណា ដែលបន្តកើនឡើង ។ រដ្ឋមន្ត្រីសង្គមកិច្ច និងការងារលោកស្រី Karien van Gennip បានលើកឡើងថា ប្រាក់ឧបត្ថម្ភ ថាមពលមួយដង សម្រាប់គ្រួសារ...
ហូឡង់៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ថា មេរោគបំប្លែងខ្លួនថ្មី Omicron ត្រូវបានរកឃើញ នៅក្នុងខ្លួនមនុស្ស ១៣នាក់ ដែលបានមកដល់រដ្ឋធានី Amsterdam របស់ប្រទេសហូឡង់ តាមជើងហោះហើរពីរ ពីអាហ្វ្រិកខាងត្បូង។ ពួកគេស្ថិតក្នុងចំណោម អ្នកដំណើរចំនួន ៦១នាក់ ដែលបានធ្វើតេស្តវិជ្ជមាន ចំពោះមេរោគឆ្លងថ្មីនេះ ។...
ហូឡង់៖ ការពាក់ម៉ាស់មុខនឹងចាំបាច់ ម្តងទៀតនៅកន្លែងសាធារណៈ ក្នុងផ្ទះ ក្នុងប្រទេសហូឡង់ ខណៈដែលរដ្ឋាភិបាល បានប្រកាសវិធានការថ្មីមួយចំនួន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ចំពេលមានការឆ្លងកើនឡើង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ កន្លងមកនេះ។ នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បានប្រាប់សន្និសីទសារព័ត៌មាននៅទីនេះថា ការប្រើប្រាស់ម៉ាសមុខឥឡូវនេះ នឹងអនុវត្តចំពោះកន្លែងក្នុងផ្ទះ ដែលអាចចូលដំណើរការ បានជាសាធារណៈទាំងអស់ រួមទាំងបណ្ណាល័យ សាលាក្រុង...