ព័ត៌មានអន្តរជាតិ

លោក ពូទីន ថា ការដាក់ទណ្ឌកម្មរបស់អាមេរិក ប្រឆាំងនឹងអ្នកកាសែតលោក Carlson នឹងបង្ហាញមុខពិតនៃរបបផ្តាច់ការ នៅក្នុងសហរដ្ឋអាមេរិក

រូបភាពពី៖​ Sputnik

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ្នកកាសែតអាមេរិក គឺលោក Tucker Carlson បន្ទាប់ពីដំណើរទស្សនកិច្ចរបស់គាត់ មកកាន់ប្រទេសរុស្ស៊ី គឺនឹងបង្ហាញពីមុខមាត់ពិតនៃរបបផ្តាច់ការសេរីទំនើប និងប្រជាធិបតេយ្យនៅក្នុងសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោកពូទីនបានប្រាប់អ្នកយកព័ត៌មាន Rossiya 1 លោក Pavel Zarubin នៅពេលត្រូវបានសួរអំពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងលោក Carlson ថា “ប៉ុន្តែតាមទស្សនៈនៃការធ្វើឱ្យមនុស្សទូទាំងពិភពលោកយល់ពីអ្វីដែលលទ្ធិប្រជាធិបតេយ្យសេរីទំនើបនៅក្នុងសម្រង់ របបផ្តាច់ការ ដែលត្រូវបានចោទប្រកាន់ថា តំណាងនៅក្នុងវណ្ណៈគ្រប់គ្រងរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះគឺពិតជាល្អណាស់។ ដូច្នេះ ពួកគេនឹងបង្ហាញមុខពិតរបស់ពួកគេ” ។

លោក ពូទីន បាននិយាយថា អ្វីគ្រប់យ៉ាងគឺអាចទៅរួចក្នុងប៉ុន្មានថ្ងៃនេះនៅសហរដ្ឋអាមេរិក។ កាលពីសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ីបានអង្គុយសម្ភាសន៍ជាមួយលោក Carlson ដោយពិភាក្សាអំពីជម្លោះអ៊ុយក្រែន, ការបំផ្លិចបំផ្លាញបំពង់នាំប្រេង Nord Stream , ទំនាក់ទំនងរុស្ស៊ី-ណាតូ , បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងប្រធានបទផ្សេងៗទៀត។

បទសម្ភាសន៍នេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងជុំវិញពិភពលោក។ វីដេអូនេះត្រូវបានគេមើល ២០១ លានដងនៅលើ X (អតីត Twitter) ។ ចំនួននៃការមើលវីដេអូនៅលើ YouTube មានលើសពី ១៦,៨ លានដង។

មុនពេលការចេញផ្សាយបទសម្ភាសន៍ លោក Carlson បានប្រឈមមុខនឹងការរិះគន់ពីសហសេវិកលោកខាងលិចចំពោះការពិតនៃការអង្គុយជាមួយមេដឹកនាំរុស្ស៊ី៕ ប្រែសម្រួលៈ ណៃ តុលា

To Top