ព័ត៌មានអន្តរជាតិ

ប្រទេសអឺរ៉ុប ចំនួន៣ អំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ នៅតំបន់ហ្គាហ្សា

រូបភាពពី៖​ XINHUA

កង់បេរ៉ា៖ ប្រទេសអូស្ត្រាលី កាណាដា និងណូវែលសេឡង់បា នអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ នៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមសេចក្តីថ្លែងការណ៍រួមរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំង៣ កាលពីថ្ងៃព្រហស្បតិ៍ បានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង” លើការចង្អុលបង្ហាញថា អ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកទៅលើទីក្រុងរ៉ាហ្វា ដែលជាទីក្រុងប៉ាឡេស្ទីននៅភាគខាងត្បូងតំបន់ហ្គាហ្សាស្រ្ទីប ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ប្រតិបត្តិការយោធាចូលទៅក្នុងទីក្រុងរ៉ាហ្វា នឹងក្លាយជាមហន្តរាយ ខណៈដែលប្រជាជនប៉ាឡេស្ទីនប្រហែល ១,៥ លាននាក់កំពុងភៀសខ្លួននៅក្នុងតំបន់នោះ។

ប្រភពបានឲ្យដឹងថា “ជាមួយនឹងស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា កាន់តែយ៉ាប់យ៉ឺនរួចហើយ ផលប៉ះពាល់លើជនស៊ីវិលប៉ាឡេស្ទីនពីប្រតិបត្តិការយោធា ដែលបានពង្រីកនឹងមានការបំផ្លិចបំផ្លាញ។ យើងជំរុញឱ្យរដ្ឋាភិបាលអ៊ីស្រាអែល កុំដើរតាមផ្លូវនេះ វាគ្មានកន្លែងណាផ្សេងទៀត សម្រាប់ជនស៊ីវិលទៅនោះទេ”។

ប្រភពបានបន្ដថា “បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ គឺត្រូវការជាបន្ទាន់” ដោយសង្កត់ធ្ងន់ថាបទឈប់បាញ់ប្រកបដោយនិរន្តរភាព គឺជាការចាំបាច់ក្នុងការស្វែងរកផ្លូវឆ្ពោះទៅរកការធានាសន្តិភាពយូរអង្វែងសម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top