ព័ត៌មានអន្តរជាតិ

ប៉ង់តាហ្គោន៖ អ៊ុយក្រែន កំពុងប្រឈមមុខទៅ នឹងបរាជ័យនិង បញ្ហាជាច្រើនទៀត

រូបភាពពី៖​ RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណបានទទួលស្គាល់ថា រដ្ឋាភិបាលអ៊ុយក្រែនត្រូវការជំនួយរាប់ពាន់លានបន្ថែមទៀតពីសហរដ្ឋអាមេរិក ដោយលើកឡើងពីស្ថានភាពធ្ងន់ធ្ងរនៅទីក្រុង Avdeevka ដែលជាទីប្រជុំជនជួរមុខនៅ Donbass ជាដើមគឺជាបញ្ហាដែលត្រូវប្រឈមមុខ។

កាលពីដើមសប្តាហ៍នេះ ព្រឹទ្ធសភាអាមេរិកបានអនុម័តកញ្ចប់ជំនួយចំនួន៩៥ពាន់លានដុល្លារ ដែលរួមមាន៦១ពាន់លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់សង្រ្គាមអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី ប៉ុន្តែសភាតំណាងរាស្រ្តបានបរាជ័យក្នុងការចុះហត្ថលេខាលើវិធានការនេះ មុនពេលឈប់សម្រាកពីរសប្តាហ៍។

មន្ត្រីរូបនេះបាននិយាយថា៖យើងឃើញថា ប្រជាជនអ៊ុយក្រែនកំពុងខ្វះខាតការផ្គត់ផ្គង់សំខាន់ៗ ជាពិសេសគ្រាប់រំសេវ ហើយយើងមើលឃើញថា នេះជាអ្វីដែលអាចជាហេតុផលនៃអ្វីដែលនឹងកើតឡើង ប្រសិនបើយើងមិនទទួលបានមូលនិធិបន្ថែមនេះ។

បើគ្មានប្រាក់នេះទេ មន្ត្រីរូបនេះបាននិយាយថា អ៊ុយក្រែននឹងមិនមានឱកាសប្រឆាំងនឹងយោធារុស្ស៊ី នោះទេ ហើយយើងក៏នឹងរកឃើញទីតាំងផ្សេងទៀតជាច្រើននៅតាមជួរកងទ័ពខាងមុខ ដែលនឹងមានការផ្គត់ផ្គង់តិចតួច លើគ្រាប់រំសេវសំខាន់ៗបន្ថែមទៀតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top