វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានឲ្យដឹងថា លោកមានឆន្ទៈក្នុងការជួបជាមួយប្រធានសភា លោក ម៉ៃ ចនសុន ដើម្បីទទួលបានការអនុម័តច្បាប់ ដែលទន្ទឹងរង់ចាំយូរមកហើយ ដែលមានមូលនិធិ សម្រាប់ការផ្តល់អាវុធបន្ថែមដល់អ៊ុយក្រែន។
លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅពេលលោកត្រឡប់មកសេតវិមានពី Delaware ជាកន្លែងដែលលោកបានចំណាយពេលចុងសប្តាហ៍ថា “ប្រាកដណាស់ ខ្ញុំរីករាយ ដែលបានជួបជាមួយគាត់ ប្រសិនបើគាត់មានអ្វីដែលត្រូវនិយាយ” ។
លោកប្រធានាធិបតីបានលើកឡើហថា សមាជិកសភា GOP ដែលដឹកនាំដោយលោក ចនសុន កំពុងធ្វើខុសដ៏ធំមួយ ដោយមិនឆ្លើយតប ចំពោះការអំពាវនាវម្តងហើយម្តងទៀតពីសេតវិមានថា ពួកគេគួរតែយល់ព្រមលើសំណើថវិកាបន្ថែមរបស់រដ្ឋបាល និងបំពេញតម្រូវការបន្ទាន់របស់អ៊ុយក្រែន សម្រាប់ការផ្គត់ផ្គង់គ្រាប់រំសេវឡើងវិញនៅក្នុងជម្លោះរបស់ខ្លួន ជាមួយរុស្ស៊ី។
លោកបានលើកឡើងថា “វិធីដែលពួកគេកំពុងដើរឆ្ងាយពីការគំរាមកំហែងរបស់រុស្ស៊ី ផ្លូវដែលពួកគេដើរឆ្ងាយពីអង្គការណាតូ ជាវិធីដែលពួកគេកំពុងដើរឆ្ងាយពីការបំពេញកាតព្វកិច្ចរបស់យើង វាជាការគួរឱ្យភ្ញាក់ផ្អើលណាស់”។
លោក ចនសុន ដែលបាននឹងកំពុងកាត់ទុកការបោះឆ្នោតនៅក្នុងសភារបស់លោក លើច្បាប់ចំណាយសន្តិសុខជាតិ ដែលអនុម័តដោយព្រឹទ្ធសភាក្នុងគោលបំណង ដើម្បីច្របាច់ចេញនូវការសម្របសម្រួលរបស់គណបក្សប្រជាធិបតេយ្យដែលអនុញ្ញាតឱ្យមានការធ្វើឱ្យប្រសើរឡើងយ៉ាងសំខាន់ ចំពោះសន្តិសុខព្រំដែន ដោយបានប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា លោកបានស្នើសុំកិច្ចប្រជុំជាមួយលោក បៃដិន អស់រយៈពេលជាច្រើនសប្តាហ៍៕ ប្រែសម្រួល ឈូក បូរ៉ា