ព័ត៌មានអន្តរជាតិ

លោក Trump៖ ប្រទេសរុស្សី គឺជាម៉ាស៊ីន ធ្វើសង្គ្រាម

រូបភាពពី៖​ RT News

បរទេស៖ យោងតាមការចេញ្ផសាររបស់ RT អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅក្នុងកិច្ចប្រជុំនៅសាលាក្រុងកាលពីថ្ងៃអង្គារ ខណៈដែលលោកបានពន្យល់ពីការប្រឆាំងរបស់លោកក្នុងការបញ្ជូនជំនួយបន្ថែមរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន។

លោក Trump ដែលកំពុងស្វែងរកជ័យជំនះដើម្បីអាចដឹកនាំអាណត្តិប្រធានាធិបតីថ្មីនៅក្នុងការបោះឆ្នោតនៅឆ្នាំនេះ បានគូសបញ្ជាក់ពីសមត្ថភាពយោធារបស់រុស្ស៊ី បន្ទាប់ពីពិធីកររបស់ Fox News បានលើកឡើងពីការអស់សង្ឃឹមរបស់ទីក្រុងគៀវក្នុងការទទួលបានប្រាក់ពីអាមេរិក។

ពិធីកររបស់ Fox News បាននិយាយថា៖ពួកគេនិយាយថាដោយគ្មានប្រាក់នោះ អ៊ុយក្រែនប្រាកដជានឹងចាញ់សង្រ្គាម ដែលបន្ទាប់មកនឹងផ្តល់អំណាចដល់លោកVladimir Putin និងបង្កគ្រោះថ្នាក់ដល់សម្ព័ន្ធមិត្តរបស់យើង។

លោក Trump បានរំលឹកឡើងវិញនូវការអះអាងពីមុនរបស់គាត់ថា តើគាត់នៅក្នុងសេតវិមានទេ អរិភាពនឹងមិនផ្ទុះឡើងទេ ហើយថាគាត់អាចបញ្ចប់វា ក្នុងរយៈពេល២៤ម៉ោង ប្រសិនបើអ្នកបោះឆ្នោតដាក់គាត់ឱ្យត្រលប់ទៅការិយាល័យប្រធានាធិបតីវិញ៕ ប្រែសម្រួល៖ស៊ុនលី

To Top