ព័ត៌មានអន្តរជាតិ

ការស្ទាបស្ទង់មតិ៖​ ពលរដ្ឋអឺរ៉ុប១០ភាគរយ ប៉ុណ្ណោះជឿជាក់ថាអ៊ុយក្រែន អាចទទួលជ័យជំនះ

RT News

បរទេស៖បើយោងតាមលទ្ធផលស្ទង់មតិ ដែលបានចេញផ្សាយកាលពីថ្ងៃពុធដោយក្រុម ប្រឹក្សាអឺរ៉ុបស្តីពីទំនាក់ទំនងបរទេសហៅកាត់ថាECFRបានបង្ហាញថាមានតែ ១០ភាគរយ ពលរដ្ឋសហភាពអឺរ៉ុបដែលបានស្ទង់មតិនៅទូទាំង១២ប្រទេសជឿថាអ៊ុយក្រែន នឹងឈ្នះលើប្រទេសរុស្ស៊ីនៅលើសមរភូមិ។

ក្នុងនោះផងដែរខណៈពេលដែលចំនួនពីរដងឬត្រូវជា២០ភាគរយរំពឹងថាប្រទេសរុស្ស៊ីនឹងទទួលបានជ័យជំនះ មតិទូទៅ ចែករំលែកដោយអ្នកឆ្លើយតប៣៧ភាគរយគឺថាជម្លោះនឹងបញ្ចប់ដោយទម្រង់នៃការសម្របសម្រួលមួយចំនួននោះឡើយ។

អ្នកឆ្លើយទាំងអស់ទៅនឹងការស្ទង់មតិក្នុងប្រទេសតែពីរ គឺប៉ូឡូញ និងប៉ទុយហ្គាល់ បានគិតថា ជ័យជម្នះរបស់អ៊ុយក្រែន គឺប្រហែលជាងប្រទេសរុស្សី ប៉ុន្តែលទ្ធផលរបស់ប្រទេសនីមួយៗក៏បង្ហាញថា ភាគច្រើនជឿថា ការសម្របសម្រួលទំនងជាទំនងជាត្រូវបានយកមកប្រើប្រាស់បំផុត។

គួរឲ្យដឹងដែរថាតួលេខ
ជាងមួយភាគបីឬ៣៥ភាគរយនៃអ្នកឆ្លើយតបនៅប៉ទុយហ្គាល់ និង២៧ភាគរយរបស់ប៉ូឡូញបានរំពឹងថានឹងមានដំណោះស្រាយ បើធៀបទៅនឹង ១៧ភាគរយនៃអ្នកដែលបានទាយទុកជាមុនថានឹងឈ្នះ ទីក្រុងគផវឬ ១១ភាគរយនិង ១៤ភាគរយរៀងៗខ្លួន ដែលទាយថាទីក្រុងម៉ូស្គូនឹងឈ្នះ៕

ប្រែសម្រួល៖ស៊ុនលី

To Top