ព័ត៌មានអន្តរជាតិ

ព្រឹទ្ធសភា នៅរដ្ឋផ្លរីដា ជំរុញឲ្យមានការហាមប្រាមដល់ក្រុមយុវវ័យអាយុក្រោយ១៦ឆ្នាំ មិនឲ្យលេងបណ្តាញសង្គម

រូបភាពពី៖​ AFP

MIAMI៖ កាលពីថ្ងៃព្រហស្បតិ៍រដ្ឋផ្លរីដា បានធ្វើការផ្លាស់ប្តូរឆ្ពោះទៅរកការអនុម័តនូវអ្វីដែលនឹងក្លាយជាការហាមឃាត់ដ៏តឹងរ៉ឹងបំផុតមួយលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់កុមារនៅសហរដ្ឋអាមេរិក ក្រោយពីព្រឹទ្ធសភានៅរដ្ឋនេះ បានអនុម័តច្បាប់មួយដើម្បីឲ្យអ្នកដែលមានអាយុក្រោម១៦ឆ្នាំចេញពីវេទិកាបែបនេះ។
ចំពោះច្បាប់ដ៏ចម្រូងចម្រាសក្នុងស្វែងរកការការពារសុខភាពផ្លូវចិត្តរបស់កុមារប្រឆាំងនឹង “លក្ខណៈពិសេសញៀន” នៃវេទិកាបែបនេះ ស្របពេលមានការភ័យខ្លាចអំពីគ្រោះថ្នាក់តាមអ៊ីនធើរណេត រួមទាំងពីអ្នកបំពានផ្លូវភេទ ការគំរាមកំហែងតាមអ៊ីនធើរណេត និងការសម្លាប់ខ្លួនរបស់យុវវ័យផងដែរ ។

ច្បាប់នេះត្រូវបានអនុម័តនៅថ្ងៃទី២៣នេះ ឥឡូវនេះនឹងបញ្ជូនទៅសភានៅរដ្ឋនេះវិញ ហើយច្បាប់នេះដែរបានអនុម័តនៅទីនោះរួចហើយ ដោយមានប្រធានសភាជាអ្នកគាំទ្រច្បាប់ ប៉ុន្តែការផ្លាស់ប្តូរដែលធ្វើឡើងក្នុងព្រឹទ្ធសភាចាំបាច់ត្រូវអនុម័តក្នុងសភាជាន់ទាបជាមុនសិន ។

បន្ទាប់មកទៀត ច្បាប់នេះនឹងត្រូវចុះហត្ថលេខាដោយអភិបាលរដ្ឋមកពីបក្សសាធារណរដ្ឋ Ron DeSantis ដែលបានសម្តែងការសង្ស័យអំពីច្បាប់នេះ។ កិច្ចខិតខំប្រឹងប្រែងស្រដៀងគ្នានេះដែរដោយរដ្ឋផ្សេងទៀតត្រូវបានរារាំងដោយតុលាការកាលពីមុន ។

“យើងកំពុងនិយាយអំពីអាជីវកម្មដែលកំពុងប្រើលក្ខណៈពិសេសដែលញៀនដើម្បីចូលរួមក្នុងការរៀបចំដ៏ធំរបស់កូនៗរបស់យើងនឹងធ្វើឱ្យពួកគេមានគ្រោះថ្នាក់” លោក Erin Grall អ្នកឧបត្ថម្ភរបស់គណបក្សសាធារណរដ្ឋបានប្រាប់ដល់ព្រឹទ្ធសភារដ្ឋផ្លរីដាកាលពីថ្ងៃព្រហស្បតិ៍យ៉ាងដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top