ព័ត៌មានអន្តរជាតិ

មេបញ្ជាការជាន់ខ្ពស់ប៉ាឡេស្ទីន ត្រូវបានស្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល លើតំបន់ West Bank

Xinhua
" "

បរទេស៖ មេបញ្ជាការក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Jenin Brigades លោក Yasser Hanoun ត្រូវបានសម្លាប់បន្ទាប់ពីការ វាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ត្រូវចំរថយន្តរបស់លោក នៅក្នុងជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank។

សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានប្រាប់កាសែត ថាយន្តហោះឈ្លបយកការណ៍របស់អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើរថយន្ត ដែលដឹកលោក Hanoun នៅតាមដងផ្លូវក្នុងជំរុំ Jenin ដោយបំផ្លាញរថយន្តទាំងស្រុង។  ការ​វាយ​ប្រហារ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស ១៥ នាក់​ផ្សេង​ទៀត​រង​របួស​ផង​ដែរ។

" "

ប្រភពវេជ្ជសាស្ត្របានឲ្យដឹងថា សាកសពរបស់លោក Hanoun ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋាភិបាល Jenin ចំណែកអ្នករបួសបួននាក់ផ្សេងទៀត ក្នុងនោះមានម្នាក់ស្ថិតក្នុង ស្ថានភាពធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅបន្ទប់វះកាត់។

" "

ប្រភពវេជ្ជសាស្ត្របានឲ្យដឹងទៀតថា ជនជាតិប៉ាឡេស្ទីន ដែលរងរបួសមួយចំនួនផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Ibn Sina ក្នុងទីក្រុង។ ទីក្រុង​ក្នុង​នោះ​មាន​មនុស្ស​៤​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធម្មតា ២​នាក់​របួស​មធ្យម និង​ម្នាក់​ទៀត​របួសធ្ងន់ ។

ជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលនៅតំបន់ West Bank កាន់តែតានតឹងឡើង បន្ទាប់ពីអ៊ីស្រាអែល បើកការវាយលុកយោធារបស់ខ្លួន នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកការវាយប្រហារ របស់ក្រុមហាម៉ាស កាលពីខែតុលា ឆ្នាំមុន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top