ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង ប្រតិកម្មនឹងលោក បៃដិន ដែលហៅលោក ពូទីន ថាជា ឆ្កួត S.O.B.

Xinhua

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយក្នុងអំឡុងពេល ព្រឹត្តិការណ៍សាធារណៈមួយថា ជនជាតិអាមេរិកគួរតែខ្មាស មេដឹកនាំរបស់ពួកគេ បន្ទាប់ពីប្រធានាធិបតីរបស់ពួកគេ ត្រូវបានគេរាយការណ៍ថា បានហៅលោក វ្ល៉ាឌីមៀ ពូទីន របស់រុស្ស៊ីថា “ឆ្កួត S.O.B” ។ ការហៅឈ្មោះដែលត្រូវបានចោទប្រកាន់របស់ Joe Biden បានកើតឡើងក្នុងអំឡុងពេលនៃ ការរៃអង្គាសប្រាក់កាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក លោក Biden បានផ្តោតលើប្រធានាធិបតីរុស្ស៊ី ខណៈកំពុងអះអាងថា ការប្រែប្រួលអាកាសធាតុគឺជាការគំរាមកំហែង ដ៏អាក្រក់សម្រាប់មនុស្សជាតិជាងជម្លោះនុយក្លេអ៊ែរ។

មន្ត្រីនៅទីក្រុងវ៉ាស៊ីនតោនបានអះអាងថា លោកពូទីនបានប្រើ “ការគំរាមកំហែងនុយក្លេអ៊ែរ” នៅពេលពិភាក្សាអំពីជម្លោះអ៊ុយក្រែន។ ចំណែកទីក្រុង​ម៉ូស្គូ​បាន​ បដិសេធ​ការ​កំណត់​លក្ខណៈ​នេះ។

លោក Peskov បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅពេល​សួរ​អំពី​ឧប្បត្តិហេតុ​ ដែល​បាន​រាយការណ៍​ថា​៖ «​នេះ​ជា​ការ​អាម៉ាស់​យ៉ាង​ខ្លាំង​សម្រាប់ [​អាមេរិក​] ។ «​ប្រសិន​បើ​ប្រធានាធិបតី​នៃ​ប្រទេស​នោះ​ប្រើ​ភាសា​បែប​នេះ នោះ​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់»។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​លើកឡើងទៀតថា លោក Biden កំពុង​តែ​ធ្វើ​ត្រាប់​តាម​ “Hollywood cowboy” ដើម្បី​ទាក់​ទាញ​ទស្សនិកជន​ក្នុង​ស្រុក។ ការ​លើក​ឡើង​បែប​នេះ «នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំងដល់​ប្រមុខ​រដ្ឋ​បរទេស​ណា​គ្រប់គ្នា មិនថា តែ​លោក​ប្រធានាធិបតី ពូទីន ម្នាក់នោះទេ» ៕

ប្រែសម្រួលៈ ណៃ តុលា

To Top