ព័ត៌មានអន្តរជាតិ

លោក Zelensky សន្យាប្រតិបត្តិការវាយលុករុស្សីសាជាថ្មី

រូបភាពពី៖​ AFP

បរទេស៖ ប្រធានាធិបតី Vladimir Zelensky បាននិយាយថា អ៊ុយក្រែនកំពុងរៀបចំផែនការវាយលុកថ្មីប្រឆាំងនឹងរុស្ស៊ី បើទោះបីជាមានការបរាជ័យថ្មីៗជាច្រើន រួមទាំងការបរាជ័យក្នុងការទម្លុះប្រព័ន្ធការការពាររបស់ទីក្រុងមូស្គូកាលពីឆ្នាំមុន និងការបាត់បង់ទីក្រុងយុទ្ធសាស្ត្រ Avdeevka នៅ Donbass ក៏ដោយ។

នៅក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃព្រហស្បតិ៍ លោក Zelensky បានទទួលស្គាល់ថា អ្នកគាំទ្រលោកខាងលិចមួយចំនួនបានសម្តែងការមិនអត់ធ្មត់ចំពោះ រដ្ឋាភិបាលទីក្រុងគៀវនិងការយល់ឃើញពីភាពខ្វះខាតនៃការរីកចម្រើន ដោយសួរគាត់ថា ពេលណាយើងនឹងបញ្ចប់សង្រ្គាម តើយើងនឹងឈ្នះនៅពេលណា ។

មេដឹកនាំអ៊ុយក្រែនបានសង្កត់ធ្ងន់ថា អាទិភាពបំផុតរបស់គាត់គឺជៀសវាងការស្លាប់ និងរបួសធ្ងន់ធ្ងរ ហើយថាប្រសិនបើក្រុងគៀវបាត់បង់ទាហាន វានឹង បាត់បង់អ្វីៗទាំងអស់ ទោះបីជាលោកខាងលិចផ្តល់អាវុធទំនើបបំផុតដល់វាក៏ដោយ។

គួរឲ្យដឹងដែរថាកាលពីសប្តាហ៍មុន ទាហានរុស្ស៊ីបានគ្រប់គ្រងទាំងស្រុងនូវទីក្រុងដែលមានកម្លាំងការពារដ៏រឹងម៉ាំនៅAvdeevka ដែលជារឿយៗត្រូវបានគេប្រើជាកន្លែងចាប់ផ្តើមសម្រាប់ការវាយប្រហារលើទីក្រុង Donetsk ដែលភាគច្រើនបានកំណត់គោលដៅលើជនស៊ីវិល។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ទាហានអ៊ុយក្រែនបានចាកចេញពីទីតាំងរបស់ពួកគេនៅក្នុង ការដកថយដោយគ្មានសណ្តាប់ធ្នាប់ ដោយបានបាត់បង់ទាហានប្រហែល ១៥០០នាក់នៅក្នុងដំណើរការនេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top