ព័ត៌មានអន្តរជាតិ

អាមេរិក នឹងគ្មានឳកាសមើលឃើញ កិច្ចសន្តិភាពនៅអ៊ុយក្រែន មុនការបោះឆ្នោត របស់ខ្លួនឡើយ

រូបភាព៖ RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំលោកខាងលិច ត្រូវបានគេរាយការណ៍ថា បានច្រានចោលលទ្ធភាព នៃការឈានដល់កិច្ចព្រមព្រៀងសន្តិភាព ដែលបានចរចា ដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន មុនពេលអ្នកបោះឆ្នោត អាមេរិក ទៅបោះឆ្នោតនៅចុងឆ្នាំនេះ។

សារព័ត៌មានដដែល បានបន្ថែមថា របបក្រុងគៀវបានទទូចឱ្យកងកម្លាំងរុស្ស៊ី ដកទឹកដីទាំងអស់ ដែលទទួលស្គាល់ ជាអន្តរជាតិ របស់អ៊ុយក្រែន ខណៈដែលការគាំទ្ររបស់សហរដ្ឋអាមេរិកអាចធ្លាក់ចុះ ប្រសិនបើលោក Donald Trump អាចយកឈ្នះទៅលើប្រធានាធិបតី ដែលកំពុងកាន់អំណាច Joe Biden ។

ចំណែកនៃកិច្ចការងារនយោបាយ គឺខ្ពស់ជាង ពេលដែលវិបត្តិអ៊ុយក្រែន បានចាប់ផ្តើមកាលពី២ឆ្នាំមុន ដោយសារតែមេដឹកនាំលោកខាងលិចបានបណ្តាក់ទុន រាប់ពាន់លានដុល្លារ ក្នុងវិស័យការពារជាតិ របស់ទីក្រុងគៀវ ខណៈពេលដែលប្តេជ្ញាម្តងហើយម្តងទៀតថា នឹងបន្តការគាំទ្ររបស់ពួកគេ ដរាបណាវាត្រូវការ។

គួរឲ្យដឹងដែរថា ការបរាជ័យរបស់អ៊ុយក្រែន អាចបំផ្លាញភាពជឿជាក់ នៃភូមិសាស្ត្រនយោបាយ របស់ទីក្រុងវ៉ាស៊ីនតោន ជាពិសេសប្រសិនបើ រដ្ឋាភិបាលរបស់លោក Biden បរាជ័យក្នុងការបន្តផ្តល់ជំនួយ៕

ប្រែសម្រួល៖ស៊ុនលី

To Top