ព័ត៌មានអន្តរជាតិ

ហ្វីលីពីន ចោទចិន ថា បានធ្វើសមយុទ្ធយោធាដ៏គ្រោះថ្នាក់បំផុត ក្រោយពីរារាំងដល់ការធ្វើ នាវាចរណ៍របស់ហ្វីលីពីន នៅដែនសមុទ្រចិនខាងត្បូង

AFP

សមុទ្រចិនខាងត្បូង៖ កាលពីថ្ងៃសៅរ៍ ហ្វីលីពីន បានចោទប្រកាន់កប៉ាល់ឆ្មាំឆ្នេរសមុទ្រ របស់ប្រទេសចិន ថា បានធ្វើសមយុទ្ធដែលអាចបង្កជា “គ្រោះថ្នាក់បំផុត” ក្រោយពីពួកគេបានរារាំងម្តងហើយម្តងទៀត នូវការធ្វើនាវាចរណ៍របស់ហ្វីលីពីន ដែលផ្តល់ការផ្គត់ផ្គង់ដល់អ្នកនេសាទ នៅឯតំបន់ដែនទឹកថ្មប៉ប្រះទឹកមួយ នៅឆ្នេរសមុទ្រនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។

គួរបញ្ជាក់ថា ឧប្បត្តិហេតុនេះបានកើតឡើងនៅជិតឆ្នេរ Scarborough Shoal ដែលគ្រប់គ្រងដោយប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដែលនៅប៉ុន្មានថ្ងៃបន្ទាប់ពីឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បានធ្វើការចោទប្រកាន់ស្រដៀងគ្នា លើទៅលើកប៉ាល់របស់ចិននៅក្នុងតំបន់ដូចគ្នានោះ ។

ឆ្នេរ Scarborough Shoal ជាខ្សែសង្វាក់រាងត្រីកោណនៃ ដែនទឹកដែលមានដុះថ្មប៉ប្រះទឹក និងថ្មនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ គឺជាចំណុចសំខាន់រវាងប្រទេសទាំង២ ចាប់តាំងពីប្រទេសចិន បានដណ្តើមយកដែនទឹកនេះ ពីហ្វីលីពីននៅក្នុងឆ្នាំ២០១២ ។

គិតចាប់តាំងពីពេលនោះមក ក្រុងប៉េកាំង បានដាក់ពង្រាយកប៉ាល់ល្បាត ដែលក្រុងម៉ានីល បានលើកឡើងថា ជាការយាយីដល់នាវារបស់ហ្វីលីពីន និងរារាំងអ្នកនេសាទហ្វីលីពីន មិនឱ្យទៅដល់បឹងនេះ ដែលជាជង្រុកត្រីដ៏ធំនៅទីនោះ ៕

To Top