ព័ត៌មានអន្តរជាតិ

Update៖ ក្រុមយោធាចម្រុះដឹកនាំដោយអាមេរិក និងអង់គ្លេស វាយប្រហារតាមផ្លូវអាកាស ទៅលើគោលដៅក្រុមឧទ្ទាម ហួធី នៅយ៉េមែន

BY YUNUS PAKSOY

សាណាអា៖ ក្រុមចម្រុះយោធាសហរដ្ឋអាមេរិក និងអង់គ្លេស បានបើកការវាយប្រហារតាមអាកាសចំនួន២ លើកប្រឆាំងនឹងគោលដៅយោធា ហួធី (Houthi) នៅក្នុងទីក្រុងកំពង់ផែ Hodeidah សមុទ្រក្រហមរបស់ប្រទេសយេម៉ែនកាលពីថ្ងៃសុក្រ ហើយប្រជាជន និងទូរទស្សន៍គ្រប់គ្រងដោយក្រុម ហួធី al-Masirah បានរាយការណ៍ឲ្យដឹងដូច្នេះ ។
អ្នកស្រុកបាននិយាយ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ហើយក្រុមសម្ព័ន្ធទាំងនេះមិនទាន់ ធ្វើអត្ថាធិប្បាយនៅឡើយទេ ។

គួរបញ្ជាក់ថា នេះគឺជាការវាយប្រហារចុងក្រោយបំផុត ក្នុងការវាយប្រហារជាបន្តបន្ទាប់ សំដៅលើគោលដៅ ក្រុម ហួធី ដែលផ្តួចផ្តើមឡើងបន្ទាប់ពីក្រុមប្រដាប់អាវុធ បានចាប់ផ្តើមកំណត់គោលដៅលើនាវា ដឹកជញ្ជូនពាណិជ្ជកម្មអន្តរជាតិនៅសមុទ្រក្រហម និងឈូងសមុទ្រ អាដែន (Aden) ក្នុងខែវិច្ឆិកា ហើយក្រុម ហួធី បានអះអាងថា សកម្មភាពទាំងនេះគឺមានសាមគ្គីភាព ជាមួយក្រុមប៉ាឡេស្ទីននៅក្នុងតំបន់ ហ្គាហ្សា ។

កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំក្រុម ហួធី លោក Abdulmalik al-Houthi បានប្តេជ្ញាថា នឹងបើកការវាយប្រហារដោយមីស៊ីលបន្ថែមទៀត ដើម្បីរំខានដល់ការដឹកជញ្ជូននៅក្នុងតំបន់ ។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ដែលចាក់ផ្សាយតាមទូរទស្សន៍ al-Masirah លោកបានប្រកាសថា ការវាយប្រហារទាំងនេះនឹង បន្តដាក់សម្ពាធលើអ៊ីស្រាអ៊ែល ឲ្យធ្វើការបញ្ឈប់ជម្លោះជាមួយក្រុមហាម៉ាស់ ។ ចាប់តាំងពីការវាយប្រហាររបស់ក្រុម ហួធី បានចាប់ផ្តើមមក នាវាជាច្រើនគ្រឿង ជាពិសេសគឺសហរដ្ឋអាមេរិក អង់គ្លេស និងអឺរ៉ុប ត្រូវបានរងការខូចខាត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top