ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ថ្លែងថា កងទ័ពរបស់អង្គការ NATO មានវត្តមាននៅក្នុងទឹកដី អ៊ុយក្រែនរូចទៅហើយ

Xinhua

អង់តាលីយ៉ា,តួកគី៖ កាលពីថ្ងៃសុក្រ លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានថ្លែងថា ប្រធានាធិបតីបារាំងមិនបាននិយាយខុស អំពីលទ្ធភាពដែលអង្គការ NATO បញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន ដោយបានកត់សម្គាល់ថា កងទ័ពបានមានវត្តមាននៅទីនោះ ក្រៅផ្លូវការរួចហើយ ។

លោក Lavrov បានលើកឡើងនៅឯវេទិកាការទូតនៅក្រុង Antalya ដែលជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ លោកEmmanuel Macron កាលពីថ្ងៃចន្ទថា “ខ្ញុំមិនគិតថា គាត់និយាយខុសទេ” លោក Lavrov បានថ្លែងនៅឯវេទិកាការទូត Antalya ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់ Emmanuel Macron កាលពីថ្ងៃចន្ទ ក្នុងនោះគាត់បានថ្លែងថា “អ្វីគ្រប់យ៉ាងដែលចាំបាច់” ត្រូវតែធ្វើដើម្បីធានាការបរាជ័យរបស់រុស្ស៊ី ។ រួមទាំងការដាក់ពង្រាយកងទ័ពផងដែរ ។

លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានថ្លែងថា រុស្ស៊ី មានភស្តុតាងនៃវត្តមានកងទ័ពរបស់អង្គការ NATO នៅក្នុងប្រទេសអ៊ុយក្រែន ហើយលោកបានលើកឡើងពី ការប្រើប្រាស់អាវុធដែលបាញ់ បានចម្ងាយឆ្ងាយរបស់អ៊ុយក្រែន ដែលលោកបានអះអាងថា ប្រទេសនេះខ្វះសមត្ថភាពក្នុងការ ប្រតិបត្តិការដូចមានជាឧទាហរណ៍ស្រាប់ ។

ការលើកឡើងរបស់លោក Macron ត្រូវបានច្រានចោលដោយ ប្រទេសមួយចំនួនរបស់អង្គការ NATO ដែលបានថ្លែងថា ពួកគេមិនមានគម្រោងបញ្ជូន កងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងរុស្ស៊ីនោះទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top