ព័ត៌មានអន្តរជាតិ

​អាមេរិក និង​ប្រទេស​ផ្សេង​ទៀត កំពុងចាប់អារម្មណ៍​លើ​ការបង្កើតច្រក​ជំនួយ​ផ្លូវសមុទ្រ​ទៅតំបន់ហ្គាហ្សា

រូបភាពពី៖​ AFP

នីកូស៊ីសៈ ស៊ីប បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិក និងប្រទេស ដែលមិនបញ្ចេញឈ្មោះផ្សេងទៀត កំពុងស្វែងរកលទ្ធភាពនៃការបង្កើតច្រករបៀងសមុទ្រពីស៊ីប ទៅកាន់តំបន់ហ្គាហ្សា សម្រាប់ការផ្ទេរជំនួយអន្តរជាតិដល់ប្រជាជន ដែលរងគ្រោះដោយសង្គ្រាម។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Konstantinos Letymbiotis បានឲ្យដឹងថា “វាត្រូវបានគេដឹងថាសាធារណៈរដ្ឋស៊ីប មានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតទាក់ទងនឹងការផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា តាមរយៈស៊ីប” ។

លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីប ឲ្យដឹងថាអត្ថប្រយោជន៍នៃផែនការបែបនេះត្រូវបានគេស្គាល់យ៉ាងច្បាស់ដោយបន្ថែមថា “ការពិតនៅលើដីត្រូវបានវាយតម្លៃឥតឈប់ឈរ” ។

លោក Letymbiotis កំពុងឆ្លើយតបទៅនឹងរបាយការណ៍ដែលថា រដ្ឋបាលសហរដ្ឋអាមេរិកកំពុងពិចារណាការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា តាមផ្លូវសមុទ្រតាមរយៈស៊ីប៕ ប្រែសម្រួល ឈូក បូរ៉ា

To Top