ព័ត៌មានអន្តរជាតិ

ហ្ស៊កដានី និងមេរិក បើកសមយុទ្ធហាត់សមយន្តហោះផ្តល់ជំនួយរួមគ្នា ទៅកាន់តំបន់ហ្គាហ្សា

រូបភាពពី៖​ AFP

បរទេស៖ ហ្សកដានី និងសហរដ្ឋអាមេរិកបានរួមគ្នាអនុវត្តការការហោះហើរយន្តហោះផ្តល់ជំនួយដល់តំបន់ហ្គាហ្សា ដែលជាលើកទីមួយហើយដែលសហរដ្ឋអាមេរិក បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ពហុជាតិ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Petra បានរាយការណ៍ថា យន្តហោះពីរគ្រឿងមកពីកងកម្លាំងប្រដាប់អាវុធហ្ស៊កដានី បានទម្លាក់ជំនួយនៅតំបន់ភាគខាងជើងហ្គាហ្សាស្ទ្រីប ខណៈដែលយន្តហោះបីគ្រឿងដែលជាកម្មសិទ្ធិរបស់កងទ័ពអាកាសអាមេរិក បានទម្លាក់ជំនួយនៅភាគខាងត្បូង។

កងទ័ពអាកាសអាមេរិកបានឲ្យដឹងថា យន្តហោះទាំងបីរបស់ខ្លួនបានផ្ទុកអាហារចំនួន ៦៦កញ្ចប់ដែលមានអាហារប្រហែល ៣៨,០០០ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រទេសហ្ស៊កដានី បានផ្គត់ផ្គង់យន្តហោះទម្លាក់ដោយផ្ទាល់ទៅកាន់តំបន់ហ្គាហ្សា និងបានបញ្ជូនយន្តហោះជំនួយទៅកាន់ស៊ីណៃខាងជើងនៃប្រទេសអេហ្ស៊ីប ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន។

ប្រតិបត្តិការមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងទៀត រួមមាន អេមីរ៉ាតអារ៉ាប់រួម អេហ្ស៊ីប បារាំង និងអង់គ្លេស៕ ប្រែសម្រួល ឈូក បូរ៉ា

To Top