ព័ត៌មានអន្តរជាតិ

ក្រុមសាច់ញាតិរបស់ អ្នកដំណើរជើងហោះហើរម៉ាឡេស៊ី MH370 ប្រារព្ធខួប១០ឆ្នាំ នៃការបាត់ដំណឹងសូន្យឈឹងជាមួយអ្នកដំណើរ២៣៩នាក់

រូបភាពពី៖​ AFP

កូឡាឡាំពួរ៖ សាច់ញាតិរបស់អ្នកដំណើរនៅលើយន្តហោះម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងកាលពី ១០ឆ្នាំមុន បានជំរុញឱ្យមានការស្វែងរកថ្មីមួយនៅថ្ងៃអាទិត្យនេះ ខណៈដែលពួកគេនិយាយអំពីការស៊ូទ្រាំទុក្ខព្រួយ និងការតស៊ូស្វែងរកត្រូវបានបិទ ។

គួររំលឹកថា ជើងហោះហើរ MH370 ដែលជាយន្តហោះ Boeing 777 ផ្ទុកមនុស្សចំនួន២៣៩នាក់ បានបាត់ចេញពីអេក្រង់រ៉ាដា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ខណៈកំពុងធ្វើដំណើរពីទីក្រុងកូឡាឡាំពួរ Kuala ទៅកាន់ទីក្រុងប៉េកាំង ។

ទោះបីជាមានការស្វែងរកដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ក៏ដោយ យន្តហោះនេះមិនត្រូវបានរកឃើញនោះទេ ។

ក្រុមសាច់ញាត្តិប្រហែល៥០០នាក់ និងអ្នកគាំទ្ររបស់ពួកគេបានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យនៅឯមជ្ឈមណ្ឌលផ្សារទំនើបមួយនៅជិតទីក្រុងកូឡាឡំាពួរ សម្រាប់ “ថ្ងៃចងចាំ” ជាមួយនឹងមនុស្សជាច្រើនបានជម្នះនឹងភាពសោកសៅ ។

អ្នកខ្លះមកពីប្រទេសចិន ដែលមានចំនួនជិត២/៣នៃអ្នកដំណើរនៅលើយន្តហោះដែលបានធ្លាក់នោះ ។

លោកស្រី Grace Nathan មេធាវីជនជាតិម៉ាឡេស៊ីអាយុ៣៦ឆ្នាំដែលម្តាយរបស់ឈ្មោះ Anne Daisy អាយុ៥៦ឆ្នាំកំពុងជិះយន្តហោះបានប្រាប់ដល់ទីភ្នាក់ងារ AFP ថា “រយៈពេល១០ឆ្នាំចុងក្រោយនេះ គឺជា រឿងធ្វើឲ្យរំជួលចិត្តមិនឈប់សម្រាប់ខ្ញុំ” ដោយគាត់បានថ្លែងទៅកាន់ក្រុមមនុស្ស ហើយគាត់បានអំពាវនាវឱ្យរដ្ឋាភិបាលម៉ាឡេស៊ី ធ្វើការស្វែងរកជាថ្មី ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top