ព័ត៌មានអន្តរជាតិ

ស្លាប់ និងរបួសជិត១០០នាក់ ដោយសារភ្លៀងធ្លាក់ខ្លាំង នៅប្រទេសប៉ាគីស្ថាន

អ៊ីស្លាម៉ាបាដ៖ អាជ្ញាធររបស់ប្រទេសនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ឲ្យដឹងថា មនុស្សយ៉ាងតិច ២៩ នាក់បានស្លាប់ និង ៥០ នាក់ផ្សេងទៀតបានរងរបួស ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានបោកបក់ពាសពេញ ប្រទេសប៉ាគីស្ថាន ក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយនេះ។

អាជ្ញាធរបានឲ្យដឹងថា ភ្លៀងបានបណ្តាលឱ្យផ្ទះជាច្រើនខ្នងដួលរលំ ហើយការបាក់ដី ដែលបង្កឡើងដោយទឹកភ្លៀង បានបិទផ្លូវ ជាពិសេសនៅក្នុងខេត្ត Khyber Pakhtunkhwa (KP) ភាគពាយ័ព្យប្រទេស។

របាយការណ៍បានបន្ថែមថា មនុស្សប្រហែល ២៣ នាក់ត្រូវបានសម្លាប់ នៅក្នុងឧប្បត្តិហេតុទាក់ទង នឹងភ្លៀងនៅក្នុង KP ចាប់តាំងពីយប់ថ្ងៃព្រហស្បតិ៍ ខណៈដែលមនុស្ស ៥ នាក់បានស្លាប់នៅក្នុងខេត្ត Balochistan ភាគនិរតីប្រទេស ដោយសារទឹកជំនន់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top