ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បញ្ជូនមេបញ្ជាកំពូល ដែលបានបណ្តេញចេញពីតំណែង ទៅកាន់ចក្រភពអង់គ្លេស

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសបាន ប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា អតីតអគ្គមេបញ្ជាការអ៊ុយក្រែនលោក Valery Zaluzhny ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី របស់ប្រទេសនេះប្រចាំនៅចក្រភពអង់គ្លេស។

ក្រសួងបានពន្យល់ថា ខ្លួនបានជូនដំណឹងដល់ទីក្រុងឡុងដ៍ អំពីការអភិវឌ្ឍន៍រួចហើយ ដោយស្នើសុំការយល់ព្រម ជាផ្លូវការពីការសម្រេចចិត្តនេះផងដែរ។

ក្រសួងបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍ខ្លីមួយថា៖ ប្រធានាធិបតីអ៊ុយក្រែនបាន អនុម័តបេក្ខភាពលោក Valery Zaluzhny សម្រាប់តំណែងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់អ៊ុយក្រែន ប្រចាំនៅចក្រភពអង់គ្លេស ។

ក្នុងនោះផងដែរលោកZelensky ខ្លួនគាត់ផ្ទាល់បានពន្យល់បន្ថែម អំពីបញ្ហានេះនៅក្នុងការបង្ហោះវីដេអូមួយ ដោយអំពាវនាវថាការតែងតាំងនេះ នឹងផ្តល់ផលប្រយោជន៍ដល់ ទំនាក់ទំនងរវាងទីក្រុង Kiev និងទីក្រុង London ហើយថាទំនាក់ទំនងរបស់ពួកគេ គួរតែកាន់តែរឹងមាំខ្លាំងឡើងជាងនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top