ព័ត៌មានអន្តរជាតិ

ប្រធានអង្គការណាតូ អះអាងថា ពិតជាបានផ្គត់ផ្គង់ មីស៊ីល ដែលប្រើប្រាស់ សម្រាប់វាយប្រហារ ទ័ពរុស្សីនៅសមុទ្រខ្មៅ

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT អ៊ុយក្រែនពិតជាបានប្រើប្រាស់ មីស៊ីលដែលផ្គត់ផ្គង់ ដោយអង្គការណាតូ ដើម្បីវាយប្រហារ លើនាវាកងទ័ពជើងទឹករុស្ស៊ី នៅក្នុងសមុទ្រខ្មៅមែន នេះបើយោងតាមការបញ្ជាក់ ដោយអគ្គលេខាធិការប្លុកលោក Jens Stoltenberg បានទទួលស្គាល់កាលពីថ្ងៃព្រហស្បតិ៍ ដោយបន្ថែមថា លោកបានចាត់ទុកតំបន់នេះថា មានសារៈសំខាន់ជាយុទ្ធសាស្ត្រ។

កាលពីដើមខែនេះ កងកម្លាំងអ៊ុយក្រែន បានវាយប្រហារលើនាវា កងទ័ពជើងទឹក រុស្ស៊ីមួយគ្រឿង នៅឯឆ្នេរសមុទ្រគ្រីមៀ ដោយមានជំនួយពី យន្តហោះគ្មានមនុស្សបើក ជាច្រើនគ្រឿងផងដែរ។

គួរឲ្យដឹងដែរថាឧប្បត្តិហេតុ ស្រដៀងគ្នានេះ បានកើតឡើងក្នុងអំឡុងពេលនៃ ជម្លោះដោយការវាយប្រហារ ដ៏ធំបំផុតរបស់ទីក្រុងគៀវរហូតមកដល់បច្ចុប្បន្ន គឺ Moskva ដែលជាអតីតនាវាចម្បាំង នៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី ដែលបានលិចនៅថ្ងៃទី១៤ខែមេសាឆ្នាំ២០២២។

គេជឿជាក់ដែរថាការវាយប្រហារមួយចំនួន មានជាប់ពាក់ព័ន្ធនឹងមីស៊ីលដែលបាញ់ចេញពីអាកាសទៅដី ហើយដោយអ្នកជំនាញយោធាមួយចំនួនបានប៉ាន់ស្មានថា វាជា មីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ដោយអង់គ្លេស អាចត្រូវបានគេប្រើប្រាស់ ដោយកងកម្លាំង យោធាអ៊ុយក្រែន ៕

ប្រែសម្រួល៖ស៊ុនលី

To Top