ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យ បានឈ្នះឆ្នោត ភ្លូកទឹកភ្លូកដី ដែលនឹងបន្តការគ្រប់គ្រង រយៈពេលជិតមួយសតវត្ស របស់លោក សម្រាប់រយៈពេល ៦ឆ្នាំបន្ថែមទៀត ដោយពង្រឹងការកាន់អំណាច របស់លោក ចំពេលមានសង្រ្គាមរបស់ប្រទេសនៅអ៊ុយក្រែន។
លទ្ធផលបឋមពីគណៈកម្មាធិការ រៀបចំការបោះឆ្នោតរបស់ប្រទេសបានបង្ហាញថា លោក ពូទីន ដែលមានអាយុ ៧១ឆ្នាំបានឈ្នះច្រើនជាង ៨៧ ភាគរយនៃសន្លឹកឆ្នោតដែលមានចំនួន ៧២ ភាគរយនៃសន្លឹកឆ្នោតដែលបានរាប់។ លទ្ធផលបានទាញប្រតិកម្មរិះគន់ពីបណ្តាប្រទេសលោកខាងលិចដែលចាត់ទុកការបោះឆ្នោតនៅឆ្ងាយពីសេរី និងយុត្តិធម៌។
ថ្លែងនៅឯទីស្នាក់ការកណ្តាលបោះឆ្នោត របស់លោកក្នុងទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ លោកពូទីនបានថ្លែងអំណរគុណដល់សាធារណជន សម្រាប់ការដាក់ “ការជឿទុកចិត្ត” របស់ពួកគេមកលើរូបលោក ខណៈដែលលោកបានប្រកាសជ័យជម្នះបន្ទាប់ពីការបោះឆ្នោតរយៈពេល ៣ថ្ងៃរហូតដល់ថ្ងៃអាទិត្យ។
ការបោះឆ្នោតនេះបានកើតឡើង នៅពេលដែលសង្រ្គាមនៅអ៊ុយក្រែន ឈានចូលដល់ឆ្នាំទី៣ របស់ខ្លួន ដែលធ្វើឲ្យរុស្ស៊ី ប្រឈមមុខនឹងការប្រឈមមុខ ដាក់គ្នាជាមួយសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត ដែលបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់៕
ប្រែសម្រួល ឈូក បូរ៉ា