ព័ត៌មានអន្តរជាតិ

យន្តហោះគ្មាន មនុស្សបើក MQ-9 Reaper របស់អាមេរិក ចុះចតបន្ទាន់ នៅក្នុងប្រទេស ប៉ូឡូញ

AFP

បរទេស៖ យន្តហោះ MQ-9A Reaper របស់អាមេរិក គឺជាយានអវកាសគ្មានមនុស្សបើក (UAV) ដែលត្រូវបានប្រើជាចម្បងសម្រាប់គោលបំណងឃ្លាំមើល និងឈ្លបយកការណ៍ ហើយក៏ត្រូវបានបំពាក់សម្រាប់ការឈ្លបយកការណ៍ប្រដាប់អាវុធ និងជំនួយផ្លូវអាកាសយ៉ាងជិតស្និទ្ធផងដែរ។

យោងតាមវែបសាយ Sputnik ចេញផ្សាយ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា មេបញ្ជាការកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស ប៉ូឡូញ បាននិយាយថា យន្តហោះគ្មានមនុស្សបើក របស់កងទ័ពអាកាសអាមេរិក MQ-9 Reaper ដែលបានបាត់បង់ទំនាក់ទំនងជាមួយមូលដ្ឋានរបស់ខ្លួន បានធ្វើការចុះចត ជាបន្ទាន់នៅភាគពាយព្យ នៃប្រទេសប៉ូឡូញ។

ការចេញផ្សាយនេះបាននិយាយថា “បន្ទាប់ពីរយៈពេល ២៣ ម៉ោងនៅជិតទីក្រុង Miroslawiec មានការចុះចតជាបន្ទាន់ នៃយន្តហោះគ្មានមនុស្សបើក របស់កងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិក ពេលដែលកំពុងហោះហើរនៅក្នុងដែនអាកាសប៉ូឡូញ” ។ ការចុះចតបានកើតឡើង “ស្របតាមនីតិវិធី” នៅក្នុង “តំបន់ដែលមិនមានប្រជាជនរស់នៅ” ។

កន្លែងដែលដ្រូនចុះចតត្រូវបាន សេវាពាក់ព័ន្ធយាមកាម ហើយកម្លាំងអាវុធហត្ថ កំពុងចាត់ការតាមនីតិវិធី។

មុននេះ យោធាប៉ូឡូញបាននិយាយថា យន្តហោះគ្មានមនុស្សបើកមិនបំពាក់អាវុធ ដែលអនុវត្តការហោះហើរហ្វឹកហាត់ ពីអាកាសយានដ្ឋាន Miroslawiec បានបាត់បង់ទំនាក់ទំនងជាមួយមូលដ្ឋាន ។ តំបន់ដែលនៅជាប់នឹងអាកាសយានដ្ឋានត្រូវបានបិទ ហើយចរាចរណ៍នៅលើផ្លូវជុំវិញត្រូវបានបញ្ឈប់៕
ប្រែសម្រួលៈ ណៃ តុលា

To Top