ព័ត៌មានអន្តរជាតិ

ណាតូ ប្រាប់ឲ្យអ៊ុយក្រែន ក្នុងការបន្តកេណ្ឌកងទ័ព ឲ្យបានច្រើនបន្ថែមទៀត

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឧត្តមនាវីឯក Rob Bauer ដែលជាប្រធានគណៈកម្មាធិការយោធា របស់អង្គការណាតូបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុងគៀវចាំបាច់ត្រូវប្រមូលផ្តុំមនុស្សបន្ថែមទៀត ដើម្បីរៀបចំសម្រាប់ការខាតបង់ នៅសមរភូមិជួរមុខរបស់ខ្លួន។

លោកBauer ដែលបានដឹកនាំកងកម្លាំង ប្រដាប់អាវុធហូឡង់ចន្លោះឆ្នាំ ២០១៧ និង ២០២១ បានធ្វើអត្ថាធិប្បាយនេះនៅ ក្នុងសម័យបើកនៃវេទិកាសន្តិសុខទីក្រុងគៀវ ដែលរៀបចំជារៀងរាល់ឆ្នាំ ដោយអតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Arseny Yatsenyuk ។

លោកបានបន្ថែមថា ខណៈពេលដែលលោកខាងលិចអាចផ្តល់ប្រាក់ និងគ្រាប់រំសេវ ប្រជាជនអ៊ុយក្រែន ត្រូវតែផ្តល់កម្លាំងពលកម្ម ដោយសារតែប្រទេសរបស់ពួកគេកំពុងជាប់គាំង បញ្ហាសព្វាវុធនេះដូចគ្នាផងដែរ។

រដ្ឋាភិបាលនៅទីក្រុងគៀវបាន ទទួលស្គាល់ជាផ្លូវការចំពោះទាហានតែ ៣១០០០ នាក់ប៉ុណ្ណោះដែលត្រូវបានសម្លាប់ ក្នុងសកម្មភាពក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះទោះបីជាការប៉ាន់ប្រមាណក្រៅផ្លូវការ យ៉ាងហោចណាស់មានកម្រិតខ្ពស់ជាងនេះ ក៏ដោយហើយបើ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិច អង្គភាពជួរមុខរបស់ទីក្រុងគៀវ កំពុងប្រតិបត្តិការក្នុងកម្រិតមួយ ភាគបីគិតត្រឹមដើមខែមុន។

គួរឲ្យដឹងដែរថាមានការពិភាក្សា នៅទីក្រុងគៀវក្នុងខែធ្នូអំពីតម្រូវការ សម្រាប់ទាហានថ្មីចំនួន ៥០ម៉ឺន នាក់ ដើម្បីបំពេញបន្ថែមកងពលតូចជួរមុខ និងបង្កើតកងពលតូចថ្មី៕

ប្រែសម្រួល៖ ស៊ុន លី

To Top